សម្រាកអុំទូកឆ្នាំនេះ អាចរងការរំខានពីព្យុះទី២៥ កាលម៉េហ្គី
នៅចុងរដូវវស្សានេះ តំបន់ និងកម្ពុជានៅមិនទាន់អស់ព្យុះទេ គឺនៅមានព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) មួយទៀត ហើយឥទ្ធិពលរបស់វា អាចរំខានពេលសម្រាកបុណ្យអុំទូកបាន…
នៅចុងរដូវវស្សានេះ តំបន់ និងកម្ពុជានៅមិនទាន់អស់ព្យុះទេ គឺនៅមានព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) មួយទៀត ហើយឥទ្ធិពលរបស់វា អាចរំខានពេលសម្រាកបុណ្យអុំទូកបាន…
នៅចុងរដូវវស្សានេះ តំបន់ និងកម្ពុជានៅមិនទាន់អស់ព្យុះទេ គឺនៅមានព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) មួយទៀត ហើយឥទ្ធិពលរបស់វា អាចរំខានពេលសម្រាកបុណ្យអុំទូកបាន ហើយបន្តរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឯណោះ ។

ក្រសួងធនធានទឹក និងឧតុនិយម បានអះអាង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ថា សម្ពាធទាប ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី ហើយកម្ពុជា គឺស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះដែលអាចនឹងទទួលរងឥទ្ធិពលគួរសមរង្វង់ចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ។
ដោយសារតែឥទ្ធិពលព្យុះទី២៥នេះ កម្ពុជាអាចនឹងទទួលឥទ្ធិពលខ្យល់កន្ត្រាក់ ភ្លៀង ផ្គររន្ទះពី ៣០ទៅដល់៦៥ភាគរយឯណោះ ។
តំបន់វាលទំនាប គឺអាចរងឥទ្ធិពលព្យុះនេះ២៥ភាគរយ តែតំបន់មាត់សមុទ្រ គឺអាចរងដល់ទៅ ៥០ភាគរយ ខណៈដែលរលកសមុទ្រអាចកើតមានពី០,៥ ទៅដល់២,៥ ម៉ែត្រ រីឯតំបនខ្ពង់រាប គឺអាចរងឥទ្ធិពលដល់ទៅ៦៥ភាគរយ ៕
ចែករំលែកព័តមាននេះ