នាយករដ្ឋមន្ត្រី សំណូមពរឱ្យទាំងអស់គ្នាចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំណូមពរឱ្យទាំងអស់គ្នាចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ។ យោងតាម…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំណូមពរឱ្យទាំងអស់គ្នាចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ។ យោងតាម…
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសំណូមពរឱ្យទាំងអស់គ្នាចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ។ យោងតាម សារលិខិត អបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី ១២ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» សម្តេចបានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារតាមដងផ្លូវ សូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្ដង់ដាបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ។

ក្នុងឱកាសនៃទិវាជាតិអាហារូបត្ថម្ភ លើកទី ១២ ក្រោមប្រធានបទ «អាហារូបត្ថម្ភ ដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ប្រមុខរាជរដ្ឋាភិបាល គាំទ្រដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមគ្នារៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះ ។ ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើន សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ។
ចំពោះទិវាជាតិអាហារូបត្ថម្ភ លើកទី ១២ ឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលបានជ្រើសរើសយក ប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ» ស្របពេលដែលអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំកំពូលបូកសរុបលទ្ធផលស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិ លើកទី ២ នៅទីក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៥ ដែលពេលនោះ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសនានាលើសកលលោក ចូលរួមពន្លឿនបរិវត្តកម្មប្រព័ន្ធស្បៀង ឱ្យកាន់តែមានភាពធន់ ឆ្លាតវៃ និងបរិយាបន្ន ដើម្បីធានាថា មនុស្សគ្រប់រូបមានលទ្ធភាពទទួលបានអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភត្រឹមឆ្នាំ ២០៣០ ថែរក្សាបានសន្តិភាព ការពារភពផែនដី និងវិបុលភាពសង្គម ។ ប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៅកម្ពុជា ដែលប្រជាជនគ្រប់រូបប្រាថ្នាចង់មានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងរស់នៅប្រកបដោយសុខសន្តិភាព ៕
ចែករំលែកព័តមាននេះ