រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍ដែលបានបើកបុកបុរសម្នាក់ជិះកង់ហាត់ប្រាណ បណ្តាលឱ្យស្លាប់ កាលពីព្រឹកមិញនៅសង្កាត់ទឹកថ្លា ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានហើយ។ គួររំលឹកថា បុរសម្នាក់ជិះកង់ហាត់ប្រាណ ត្រូវរថយន្តបុ.កស្លា.ប់ ហើយកិ.នកង់អូសគេ.ចជិត១០គីឡូ
លោកវរៈសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា រថយន្តក្រឡុកស៊ីម៉ង់តិ៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះកង់ស្លាប់ ត្រូវបានលោកអធិការ ដឹកនាំស្រាវជ្រាវឃាត់ បាននៅក្នុងទីតាំងក្រឡុកសុីម៉ង់ត៍មួយកន្លែងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកអធិការបានឲ្យដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើរួចមក លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឆែកឆេរ តាមកាមេរ៉ាសុវត្ថិភាពរកឃើញរថយន្តបង្កនៅទីតាំងបាញ់ស៊ីម៉ង់នៅក្នុងខណ្ឌដង្កោបន្ទាប់ពីប្រទះឃើញកង់ជ្រុះ។ខណៈនោះម្ចាស់រថយន្តបានបដិសេធ។លុះក្រោយមកដោយ មានការផ្ទៀងផ្ទាត់តាមកាមេរ៉ាសុវត្ថិភាពបញ្ជាក់ថា ពិតជារថយន្តបង្កនោះ សមត្ថកិច្ចក៏បន្តស្រាវជ្រាវហើយឈានទៅឃាត់ថយន្ត នោះនៅទីតាំងក្រុមហ៊ុនក្រឡុកស៊ីម៉ង់តែម្ដង។ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
សូមរំលឹកឡើងវិញថា បុរស ជិះកង់ហាត់ប្រាណម្នាក់ ត្រូវរថយន្តត្រឡុកស៊ីម៉ងតិ៍ខាងលើ បុកពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងហើយកិនកង់ជាប់ក្រោម រថយន្ត អូសប្រមាណជិត១០គីឡូម៉ែត។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយខាងជើងស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះអៀង ចិន្តា ៥៤ឆ្នាំមានលំនៅភូមិដីថ្មីសង្កាត់គោកឃ្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះកង់ហាត់ប្រាណដូចសព្វដង ធ្វើដំណើរតាមផ្លូវភ្នំពេញថ្មីហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុជិតដល់ស្ពានអាកាសផ្សារដីហុយស្រាប់តែមានរថយន្តមួយគ្រឿងធ្វើដំណើរស្របគ្នាមកពីក្រោយហើយបុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យដេកដួលនៅលើថ្នល់បោកក្បាលស្លាប់នៅនឹងកន្លែង។
បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្តបានកិនកង់អូសយកទៅជាមួយហើយគេចខ្លួនបាត់បន្សល់ទុកជនរងគ្រោះដេកស្លាប់នៅលើដងផ្លូវ ។ លុះក្រោយមកគេប្រទះឃើញ កង់ដាច់ជា២ ជ្រុះនៅតាមបណ្ដោយផ្លូវ៣៧១កែងផ្លូវចូលបឹងតាម៉ាត ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញចម្លាយប្រមាណជិត១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ក្រោយកើតហេតុដោយមានការយកទឹកចិត្តទុកដាក់ពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខហើយឈានទៅស្រាវជ្រាវឃាត់បានរថយន្តបង្កតែម្តង៕













ចែករំលែកព័តមាននេះ