ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​ដូង ចុះ​ចំណោត​ជាន់ហ្វ្រាំង​មិន​ជាប់​​បុ.ក​​ផ្ទះ២​ល្វែង ​ខូចខាត​ម៉ូតូ​៣​គ្រឿង និង​របួ.សម្នាក់​

16 ម៉ោង មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ស…


ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ២ ខែវិច្ឆិកា ឆ្នាំ​២០២៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌ស ពាក់​ស្លាក​លេខ ​បន្ទាយ​មាន​ជ​យ័​3A- 0568 ដឹក​ផ្លែ​ដូងខ្ចី​ចូល​មក​លក់​នៅ​ទីប្រជុំជន​ផ្សា​លើ​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះ​សីហ​នុ ។

តាមប្រភពដដែលបានបន្តថា រថយន្តដឹកដូងបានចុះ​តាម​ផ្លូវ​វត្ត​ជោ​ត្ត​ញ្ញាណ​ ហៅ​វត្ត​លើ ​លុះ​បើកប​មក​ដល់​ត្រង់​ចំណុច​ខាងក្រោយ​សង្កាត់​លេខ​២​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ អ្នកបើកបរ​ជាន់​ហ្វ្រាំង​មិនជា​ប់ក​ជ្រុល​ចង្កូត​ទៅ​បុក​ចូល​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​២​ល្វែង ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មួយ​ចំនួន​ និង​រង​ការ​ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង ​រង​បួស​ស្រាល​មនុស្ស​ម្នាក់។

​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ករ​បាន​ដោះស្រាយ​សំណង​ជូន​ម្ចាស់​លំនៅ​ឋាន​និង​ការ​ខូចខាត​ម៉​តូ​និង​អ្នក​រង​របួស​ជា​ការ​បញ្ចប់រឿង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ