ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ«កាលម៉េហ្គី» នឹងបោកបក់ក្បែរកម្ពុជា បង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង ចាប់ពីថ្ងៃទី៦-៨ វិច្ឆិកា

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​ថា ព្យុះ​កាល​ម៉េ​ហ្គី​ដែល​ជា​ព្យុះ​ទី​២៥ និង​ជា​ព្យុះ​ចុង​ក្រោយ សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ​នឹង​បោកបក់​តាម​គន្លង​ផ្លូវ​ដើរមក​ពីលើ​ក្បែរ​នឹង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​អោយ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​កម្រិត ៣០​ភាគរយ​នៃ​បរិមាណ​ទឹកភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅ​ចន្លោះ​រវាង​ចាប់ពី​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយ​ដឹង​ថា ព្យុះ​កាល​ម៉េ​ហ្គី​ដែល​ជា​ព្យុះ​ទី​២៥ និង​ជា​ព្យុះ​ចុង​ក្រោយ សម្រាប់​រដូវវស្សា​ឆ្នាំ​នេះ​នឹង​បោកបក់​តាម​គន្លង​ផ្លូវ​ដើរមក​ពីលើ​ក្បែរ​នឹង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​អោយ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​កម្រិត ៣០​ភាគរយ​នៃ​បរិមាណ​ទឹកភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅ​ចន្លោះ​រវាង​ចាប់ពី​ថ្ងៃ​ទី​៦ ដល់ទី​៨ ខែវិច្ឆិកា​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ផ្សាយ ។

សូម​រម្លឹក​ថា ព្យុះ​មុន​ៗ កន្លង​មកនេះ មិន​បាន​បោកបក់​តាម​គន្លង​ផ្លូវ​ដើរមក​ក្បែរ​ប្រទេស​កម្ពុជា​នោះ​ទេ​។ ការ​ដែល​ព្យុះ​ទី​២៥​នេះ នឹង​បោកបក់​តាម​គន្លង​ផ្លូវ​ដើរមក​ក្បែរ​ប្រទេស​កម្ពុជា​ដូច្នេះ នឹង​ធ្វើ​អោយ​តំបន់​វាលទំនាប​ដែល​រួម​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២៥​ភាគរយ​។

តំបន់​ខ្ពង់រាប​ដែល​រួម​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៦៥​ភាគរយ​។
និង​តំបន់​មាត់សមុទ្រ​ដែល​រួម​មាន​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ បរិមាណ​ទឹកភ្លៀង​នឹង​អាច​កើនឡើង​ក្នុង កម្រិត​មធ្យម និង​មាន​ខ្យល់​បោកបក់​ខ្លាំង​ជាមួយ​បាតុភូត​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៥០​ភាគរយ​។ រលក​សមុទ្រ​បោក បក់​ខ្លាំង ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,៥០​ម៉ែត្រ​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន​យ៉ាង​មត់​ចត់​ចំពោះ​ឥ​ទ្ធ​ពល​របស់​ព្យុះ​នេះ​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ