ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជាង១០០០គ្រួសារ ជាប់គាំងមិនអាចត្រឡប់ទៅផ្ទះវិញបាន ក្រោយទាហានថៃដាក់ទូរកុងតឺន័រ និងលួសបន្លាបិទផ្លូវមិនឱ្យចូល

22 ម៉ោង មុន

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ភៀស​សឹក ប្រមាណ​ជាង​១០០០ គ្រួសារ មិន​អាច​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន ដោយសារ​យោធា​ថៃ​ដាក់​ទូរ​កុងតឺន័រ និង​លួស​បន្លា បិទផ្លូវ​មិន​ឱ្យ​ចូល ។…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​ភៀស​សឹក ប្រមាណ​ជាង​១០០០ គ្រួសារ មិន​អាច​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន ដោយសារ​យោធា​ថៃ​ដាក់​ទូរ​កុងតឺន័រ និង​លួស​បន្លា បិទផ្លូវ​មិន​ឱ្យ​ចូល ។ នេះ​បើ​យោង​តាម ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៤ ខែមករា​នេះ ។

យោង​តាម​អាជ្ញាធរ​ដែនដី បានឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ភៀស​សឹក ប្រមាណ​ជាង ១០០០​គ្រួសារ នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ នៃ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ កំពុង​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព ដោយ​មិន​អាច​ទៅ​កាន់​លំនៅ​ឋាន​វិញ​បាន ដោយសារ​ទាហាន​ថៃ​ដាក់​ទូរ​កុងតឺន័រ និង​លួស​បន្លា បិទផ្លូវ​មិន​ឱ្យ​ចូល​ភូមិ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ទាំង​ពីរ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ពី​ការ​ទម្លាក់​គ្រាប់បែក និង​ការ​បាញ់​ផ្លោង​កាលពី​ពេល​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ