ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចដែកទ្រទុយោទឹកស្អាតនៅស្ពាន ៦០ម៉ែត្រ ត្រូវជា.ប់ខ្នោះទាំងអ្នកលួចទាំងអ្នកទិញ

20 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ ២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ដែក​ទ្រ​ទុយោ​ទឹក​ស្អាត ចំណែក​ជនសង្ស័យ​១​នាក់​ទៀត ទទួលផល​ចោរកម្ម ។ នេះ​បើ​យោង​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៤…

ខេត្តកណ្តាល ៖ ជនសង្ស័យ ២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ធ្វើ​សកម្មភាព​លួច​យក​ដែក​ទ្រ​ទុយោ​ទឹក​ស្អាត ចំណែក​ជនសង្ស័យ​១​នាក់​ទៀត ទទួលផល​ចោរកម្ម ។ នេះ​បើ​យោង​តាម​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ ។

អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជាក់​ថា អនុវត្ត​តាម​ការ​បញ្ជា​ដឹកនាំ ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦ ផ្នែក​នគរបាល​ព្រហ្មទណ្ឌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ហូរ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ស្រាវជ្រាវ​ឈាន​ដល់​ការ​បង្ក្រាប​ករណី​អំពើ​លួច (​ដែក​ទ្រ​ទុយោ​ទឹក​ស្អាត​) និង​ទទួលផល​ចោរកម្ម​ចំណុច​ស្ពាន ៦០​ម៉ែត្រ ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១-​ឈ្មោះ​ឈឹ​ន សុខ​ខុន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​មាន​សារធាតុ​ញៀ​.​ន​ក្នុង​ទឹកនោម ទី​២-​ឈ្មោះ លាប សេង​វ៉ាង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​ទិញ​អេ​ត​ចាយ​(​ទទួលផល​ចោរកម្ម​) ។

សម្ភារៈ​ចាប់​យក​រួម​មាន ដែក​៤​ជ្រុង​ចំនួន​១៩​កំណាត់ ,​ដែក​ក្រចាប់​ចំនួន​១២​ក្រចាប់ ,​បន្ទះ​ដែក​មួយ​ចំនួន​(​របស់​ជន​រង​គ្រោះ​) ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ