ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលាម្នាក់ល.ង់ទឹកស្លា.ប់នៅរមណីយ​ដ្ឋាន​ទឹកធ្លាក់ព្រៃនប់ ខេត្តព្រះសីហនុ

1 ម៉ោង មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ សិស្សសាលា​វ័យ​១៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ចុះ​ហែល​ទឹក​លេង​ជាមួយ​មិត្តភក្តិ​ដែល​ខ្លួន​មិនសូវ​ចេះ​ហែល​ទឹក​ផង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២៥ ស្ថិត​នៅ​ចំណុច​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រៃ​នប់…

ស្រុក​ព្រៃ​នប់ ៖ សិស្សសាលា​វ័យ​១៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់ ខណៈ​ចុះ​ហែល​ទឹក​លេង​ជាមួយ​មិត្តភក្តិ​ដែល​ខ្លួន​មិនសូវ​ចេះ​ហែល​ទឹក​ផង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ វិច្ឆិកា ២០២៥ ស្ថិត​នៅ​ចំណុច​រមណីយដ្ឋាន​ទឹកធ្លាក់​ព្រៃ​នប់ ក្នុងភូមិ​ព្រៃ​នប់​១ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឌី សុ​ផា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​លង់ទឹក​ស្លាប់ ខណៈ​ពេល​ជន​រង​គ្រោះ​បាន​ចុះ​ហែល​លេង​ទឹកជា​មួយ​មិត្ត​ភ័ក្ត្រ​ក្នុង​អាង​ទឹក​មណីយដ្ឋាន​ទឹកធ្លាក់​ព្រៃ​នប់ ដោយ​ជន​រង​គ្រោះ​ពុំ​សូវ​ចេះ​ហែល​ទឹក ហើយ​បាន​លង់ទឹក​ស្លាប់​តែ​ម្តង ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​សុខ សុវណ្ណ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​និង​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចុះ​ហែល​ទឹក​លេង ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​សូវ​ចេះ​ហែល​ទឹក​ទេ ។

ពេល​ហែល​លេង​អស់កម្លាំង ខ្លួន​ក៏​ហត់​ហែល​ទឹក​លេង​រួច​ហើយ ក៏​ឡើង​មក​លើក​គោក​វិញ តែ​ជាមួយ​គ្នា​នោះ​ពុំ​ឃើញ​ជន រង​គ្រោះ​នៅ​លេង​ទឹក ឬ​ក៏​ឡើង​មក​លើ​គោ​គជា​មួយ​ខ្លួន​ឡើយ ខ្លួន​ក៏​បាន​ហៅ​គ្នា​មក​ចុះច្រ​មុ​ច​ទឹក​ហែល​រក តែ​មិនឃើញ​ជន​រង​គ្រោះ ហើយ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ចុះ​ច្រ​មុ​ច​ទឹក​រុករក ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​ក្នុង​ទឹក​នោះ​បាត់​ទៅ​ហើយ ។

ឆ្លង​តាម​ការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ សាកសួរ​បំភ្លឺ​និង​ពិនិត្យ​លើ​សាកសព សមត្ថកិច្ច​ស​ន្ឋិ​ដ្ឋា​ន​បាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ករណី​លង់ទឹក​មិន​មាន​ស្នាក​ស្នាម​ពាក់​ឃាតកម្ម​ឡើយ ។ បច្ចុប្បន្ន សព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ