ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់ជិះ​កង់ហាត់ប្រាណ​ ត្រូវ​រថយន្ត​បុ.កស្លា.ប់​​ ហើយ​កិ.ន​កង់​អូសគេ.ច​ជិត១០គីឡូ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ​ហើយ​កង់​ជាប់​រថយន្តអូស​គេច​ទៅ​បាត់​។ ហេតុការណ៍ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ​ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ក្នុង​សង្កាត់​ទឹកថ្លា…

រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ​ត្រូវ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង ​ហើយ​កង់​ជាប់​រថយន្តអូស​គេច​ទៅ​បាត់​។

ហេតុការណ៍ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ​ឆ្នាំ​២០២៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ​ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​អៀង ចិន្តា ភេទប្រុស អាយុ៥៤​ឆ្នាំ​ មាន​លំនៅ​ភូមិ​ដី​ថ្មី​ សង្កាត់​គោក​ឃ្លាំង​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​កង់​ហាត់ប្រាណ​ដូច​សព្វដង ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ថ្មី​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ជិត​ដល់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ស្របគ្នា​មក​ពីក្រោយ​ហើយ​បុក​ជន​រង​គ្រោះ​ពេញទំហឹង​បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​លើ​ថ្នល់​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ។​ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​រថយន្ត​បាន​កិន​កង់​អូស​យក​ទៅ​ជាមួយ​ហើយ​គេចខ្លួន​បាត់​បន្សល់​ទុក​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​ដងផ្លូវ​ ។​ បន្ទាប់​ពី​កើត​មាន គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​និង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

តាម​ព័​ត៌​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​នេះ​ដែរ គេ​ប្រទះ​ឃើញកង់​ដាច់​ជា​២ ជ្រុះ​នៅ​តាម​បណ្ដោយ​ផ្លូវ​៣៧១​កែង​ផ្លូវ​ចូល​បឹង​តា​ម៉ាត ក្នុងភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ​ច​ម្លា​យ​ប្រមាណ​ជិត​១០​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ។​ កង់ដែលប្រទះឃើញ​​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះ​ទៅ​យក​ ។

តាម​ប្រភពព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា​ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍ ​។ ​ទោះបី​យ៉ាងណា​រថយន្ត​បង្កខាងលើ សមត្ថកិច្ច​ពុំ​ទាន់​រក​ឃើញ​នៅឡើយ​ទេ ខណៈកំពុង​តែ​ស្រាវជ្រាវ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ