ខេត្តកំពង់ចាម ៖ កម្លាំងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការបង្ក្រាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស និងឃាត់ខ្លួនជនបង្កបានចំនួន០៤នាក់ ។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាការបញ្ជាឯកភាពខេត្ត កាលពីយប់ថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម បង្ក្រាបម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស បំពងសំឡេងឮខ្លាំង ធ្វើឲ្យមានការរំខាន ដល់ប្រជាពលរដ្ឋ ចំនួន០៣គ្រឿង និងជនបង្កចំនួន០៤នាក់ ។

បច្ចុប្បន្ន ជនបង្ក និងម៉ូតូខាងលើ ត្រូវបានជំនាញបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ