ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីវា.យគ្នា លើផ្លូវកៅស៊ូ ក្រោយទាស់សម្ដីនិងមានគំនុំ

11 ម៉ោង មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង ​៖ នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិតនៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់…

ខេត្ត​បាត់ដំបង ​៖ នៅវេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិតនៅ​ចំណុច​លើ​ផ្លូវ​កៅស៊ូ​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ (​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ចំនួន​០២​​ក្រុម ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាន​នគរបាលជាតិ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍ឯក ចាន់ ថា​នូ អធិការ​នគរបាល​ស្រុក​គាស់​ក្រឡ បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មួយ​​ក្រុម មាន​គ្នា​០៧​នាក់ ដូច​ខាងក្រោម​៖ ១-​ឈ្មោះ ង៉ែ​ន ផា​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​គារ​១ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី បាត់ដំបង (​អ្នក​កាន់ដំបង​), ២-​ឈ្មោះ វេន រាវី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​, ៣-​ឈ្មោះ សឹង វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​,

៤-​ឈ្មោះ វ័ន ដា​វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​, ៥-​ឈ្មោះ ហ៊ា​ប ស៊ូ​ហៀ​ង​ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ តា​តុ​ក ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​, ៦-​ឈ្មោះ ក​យ មិ​នា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ពោ​ធ​២ ឃុំ​គារ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង និង​៧-​ឈ្មោះ ផុំ ភី​នួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​២ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គាស់​ក្រឡ ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ខាងលើបាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ដេញ​វាយ​និង​គប់​គ្នា នៅ​ត្រង់​ចំណុច​កើតហេតុខាងលើពិតប្រាកដ​មែន ។ មូលហេតុ​ដោយសារ​៖ ទាស់​ពាក្យ​សម្តី​គ្នា​និង​មាន​គំនុំទើប​បង្ក​ឲ្យ​មាន​ហិង្សា​។ វត្ថុ​តាង​ដកហូត​បាន​៖ ដំបង​ឈើ ១​ដើម ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ