ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល១០ខែរបស់គ្រឹះស្ថានអង្គរ៖ រកបានជាង៣៥លានដុល្លារពីការលក់ប័ណ្ណចូលទស្ស​នា​ឱ្យភ្ញៀវអន្តរជាតិជាង៧៦ម៉ឺននាក់

11 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំខែ​របស់​គ្រឹះស្ថាន​អង្គរបានឱ្យ​ដឹង​​ថា ក្នុង​រយៈពេល​១០​ខែ​មកនេះ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ជាង​៣៥​លាន​ដុល្លារ​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៧៦​ម៉ឺន​នាក់​ ។ នេះបើយោងតាមការ​ប្រកាសរបស់ PR Cambodian Government…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំខែ​របស់​គ្រឹះស្ថាន​អង្គរបានឱ្យ​ដឹង​​ថា ក្នុង​រយៈពេល​១០​ខែ​មកនេះ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​បាន​ជាង​៣៥​លាន​ដុល្លារ​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៧៦​ម៉ឺន​នាក់​ ។ នេះបើយោងតាមការ​ប្រកាសរបស់ PR Cambodian Government ។

ក្នុង​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ដដែល សម្រាប់​ការ​លក់​សំបុត្រ​ចូល​ទស្សនា ប្រា​សាទ​​​កោះ​កែ គិត​ចាប់ពី​ខែមករា រហូត​ដល់​ខែតុលា ឆ្នាំ​២០២៥ ទទួល​បាន​ចំណូល​ប្រមាណ​ជាង​២៣​ម៉ឺន​ដុល្លារ​ ។ ចំណែក​ចំណូល​ពី​ការ​លក់​សំបុត្រ​ទូក​វិញ មាន​ជាង​១​លាន​ដុល្លារ ​។

ចំពោះ​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ ក្នុង​ខែតុលា មាន​ត្រឹមតែ​ជាង​៦​ម៉ឺន​នាក់​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ មានការ​ថយ​ចុះ​ប្រមាណ​ជាង​១៨​ភាគរយ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​១០​ខែ​ដើមឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ដែល​ប្រមូល​បាន​ពី​វិស័យ​ទេសចរណ៍​នេះ​ចូល​ទៅ​ក្នុង​មូលនិធិ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​កម្ពុជា​ជាង​១,៥​លាន​ដុល្លារ ដើម្បី​ជួយ​ទ្រទ្រង់​ក្នុង​មូលនិធិ​សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ