ខេត្តកណ្តាល ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយយុវជនម្នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់ ០៥នាក់ ជិះម៉ូតូធ្វើដំណើរតាមផ្លូវជាតិលេខ៣ ត្រូវបានក្រុមក្មេងទំនើង ជិះម៉ូតូ០៧គ្រឿង ធាក់ផ្តួលនិងកាប់ទៅលើជនរងគ្រោះទាំង៥នាក់នោះ ធ្វើឱ្យអ្នកខ្លះផ្តួលម៉ូតូរត់គេច ចំណែកជនរងគ្រោះម្នាក់ បានដួលម៉ូតូ បោកនឹងលូដែលគេទុកចោលលើផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ដោយឡែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំនុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ០៥នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ពិសិដ្ឋ ភេទ ប្រុស អាយុ ២១ឆ្នាំ ជានិស្សិត រស់នៅភូមិ ទួលរកា ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ (បានស្លាប់) ។
២-ឈ្មោះ អុន សុជាតិ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលរកា ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ។ មុខរបរ កម្មករសំណង់ ។
៣-ឈ្មោះ ធី ធារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិទួលរកា ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ ។ មុខរបរ ជាងជួសជុលម៉ូតូ។
៤-ឈ្មោះ ឌឹប ប្រុសពេជ្រ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ ទួលរកា ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្ត តាកែវ។ មុខរបរ កម្មកររោងចក្រ (របួស) ។
៥-ឈ្មោះ ស៊ីណេ សំណាង ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ ទួលរកា ឃុំ ជាងទង ស្រុក ត្រាំកក់ ខេត្តតាកែវ។ មុខរបរ ជាងជួសជុលម៉ូតូ (របួស) ។
ចំណែក ជនសង្ស័យ មួយក្រុម៖(មិនស្គាល់អត្តសញ្ញាណ )ជិះម៉ូតូ០៧គ្រឿង ។ រកឃើញវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខតាកែវ 1AF-5430 (របស់ជនរងគ្រោះ)។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង០២និង១០នាទីឈានចូលព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះទាំង ០៥ នាក់ខាងលើបានជិះម៉ូតូចំនួន ០៣ គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ តាកែវ 1AA-6328 ជិះគ្នា២នាក់ដោយជនរងគ្រោះឈ្មោះធី ធារ៉ា និងឈ្មោះស៊ីណេ សំណាង ហើយម៉ូតូម៉ាក NEX ពាក់ស្លាកលេខ តាកែវ 1X- 1687 ជនរងគ្រោះឈ្មោះអុន សុជាតិ ជិះតែម្នាក់ឯង និងម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ តាកែវ 1AF-5430 ជិះគ្នាពីរនាក់ ដោយជនរងគ្រោះឈ្មោះរ៉ាត់ ពិសិដ្ឋ និងឈ្មោះឌឹប ប្រុសពេជ្រ ជិះចេញពីផ្ទះដើម្បីជូនជនរងគ្រោះឈ្មោះវ៉ាត់ ពិសិដ្ឋ ទៅរៀននៅភ្នំពេញ ដោយជិះតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ។
លុះដល់វេលាម៉ោង០៣:០០នាទីថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមកតាមបណ្ដោយផ្លូវជាតិ៣ មកដល់ចំណុចកេីតហេតុភូមិ តាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ភ្លាមនោះស្រាប់តែមានក្រុមជនសង្ស័យ ជិះម៉ូតូ ០៧គ្រឿង មានម៉ាក XR ពណ៌ក្រហម ម៉ាកសង់C125 ពណ៌ខ្មៅ ម៉ាកNEX និងម៉ូតូ០៤គ្រឿងទៀតមិនស្គាល់ បានជិះម៉ូតូមកតាមពីក្រោយជនរងគ្រោះ ដែលជិះបិទភ្លើងម៉ូតូទាំងអស់ មកកៀកជនរងគ្រោះ រួចក្រុមជនរងគ្រោះបានងាកក្រោយ ហើយក៏ឃើញក្រុមជនសង្ស័យ ទាញដាវមកកាប់ជនរងគ្រោះឈ្មោះធី ធារ៉ា តែជនរងគ្រោះគេចផុត រួចក្រុមជនសង្ស័យបានធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ហើយជនរងគ្រោះឈ្មោះធី ធារ៉ា ក៏រត់ចោលម៉ូតូ រួចក្រុមជនសង្ស័យដេញកាប់តែមិនត្រូវរួចធាក់ម៉ូតូជនរងគ្រោះម៉ាក់សង់C125 ស៊េរីឆ្នាំ ២០២២ បណ្ដាលឱ្យដួល រងរបួស ហើយក្រុមជនសង្ស័យធាក់ម៉ូតូម៉ាកសង់C125 ស៊េរីឆ្នាំ២០២៥ របស់ជនរងគ្រោះឈ្មោះរ៉ាត់ ពិសិដ្ឋ និងឈ្មោះឌឹប ប្រុសពេជ្រ បណ្ដាលឱ្យដួល ហើយជនរងគ្រោះឈ្មោះវ៉ាត់ ពិសិដ្ឋ ដួលបោកនិងលូ ដែលទុកចោលនៅក្បែរចិញ្ចើមផ្លូវជាតិលេខ ០៣ និងបណ្ដាលឲ្យជនរងគ្រោះស្លាប់ រួចក្រុមជនសង្ស័យបានជិះម៉ូតូហួសទៅទិសខាងជើងដល់ចំនុចមុនបុរីម៉ន ដានី ហើយបត់ឆ្លងទ្រូងផ្លូវត្រឡប់ក្រោយបិតភ្លើងជិះទៅទិសខាងត្បូងគេចខ្លួនបាត់។ ចំនែកជនរងគ្រោះឈ្មោះឌឹប ប្រុសពេជ្រ និងជនរងគ្រោះឈ្មោះស៊ីណេ សំណាង បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង ។
បច្ចុប្បន្នផ្នែកជំនាញសហការណ៍ ជាមួយតាមបណ្ដាប៉ុស្តិ៍ទាំង ១៨ កំពុងស្រាវជ្រាវតាមរកមុខសញ្ញា ជនដៃដល់ខាងលើ យកមកផ្តន្ទទោសតាមច្បាប់ ៕





ចែករំលែកព័តមាននេះ