ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាពកូនខ្មែរ ! សម្ដេចបវរធិបតី ដាក់បទបញ្ជាម៉ឺងម៉ាត់ឲ្យក្រសួងអប់រំ ដកចេញភេសជ្ជៈប៉ូវកម្លាំងពីសាលាទាំងអស់

8 ម៉ោង មុន
  • ភ្នំពេញ

រាជ​ធា​នី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំឱ្យ ក្រសួង​អប់រំ ត្រូវ​តែ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ…

រាជ​ធា​នី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំឱ្យ ក្រសួង​អប់រំ ត្រូវ​តែ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ទាំងអស់ ។ ជា​ពិសេស ត្រូវ​ហាមឃាត់​រាល់​សកម្មភាព​ទាំងអស់ដែល​ទាក់ទង​នឹង​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង និង​ជុំវិញ​បរិវេណ​សាលា ។

នេះបើ​យើង​យោង​តាម​សារលិខិត​អបអរសាទរ «​ទិវា​ជាតិ​អាហារូបត្ថម្ភ​ លើក​ទី​ ១២» ដែល​សម្តេចបវរ​ធិ​បតី ហ៊ុន ​ម៉ា​ណែ​ត បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ០៣ ខែវិច្ឆិកា ឆ្នាំ ​២០២៥ ។ នៅក្នុង សារលិខិត សម្ដេច​បវរ​ធិ​បតី បាន​ណែនាំឱ្យក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ពង្រឹង​វិធានការ​អនុវត្ត​ការ​លើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព ចំណីអាហារ​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​ពិសេស ត្រូវ​ហាមឃាត់​ការ​ទទួលទាន ការ​ចែកចាយ ការ​ដាក់​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ ទាំង​ក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថានសិក្សា​ចំណេះដឹង​ទូទៅ ។

រូបតំណាង

ប្រមុខ​រដ្ឋាភិបាល ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ត្រូវ​បន្ត​លើកកម្ពស់​ការ​អប់រំ​អាហារូបត្ថម្ភ​ដល់​សិស្សានុសិស្ស តាម​រយៈ​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ និង​ការ​ផ្តល់​សេវា​អប់រំ​ស្ដី​ពី​អាហារូបត្ថម្ភ ។

រូបតំណាងដោយ AI

ក្នុង​នោះ​ដែរ ​ប្រមុខ​រដ្ឋាភិបាល បានសំណូមពរ​ដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​រូប រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ម្ចាស់​ក្រុមហ៊ុន​សិប្បកម្ម អ្នក​ប្រកប​មុខ របរ​អាជីវកម្ម​ម្ហូបអាហារ ផ្សារ​ទំនើប ភោជនីយដ្ឋាន​នានា គ្រឹះស្ថានសិក្សា រមណីយដ្ឋាន​ទេសចរណ៍ និង​អ្នកលក់ដូរ​ម្ហូបអាហារ​តាម​ដងផ្លូវ សូម​ចូលរួម​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផលិត កែ​ច្នៃ រក្សា​ទុក និង​ចែកចាយ​ផលិតផល​ម្ហូបអាហារ ទាំង​ម្ហូបអាហារ​ស្រស់ និង​ឆ្អិន​ស្រាប់ ឱ្យ​មាន​អនាម័យ មាន​សុវត្ថិភាព និង​មានគុណ​ភាព ស្រប​តាម​ស្តង់ដា បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ស្តី​ពី​អនាម័យ និង​សុវត្ថិភាព​ម្ហូបអាហារ ស្រប​តាម​ពាក្យស្លោក «​ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ