ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាកាសធាតុ និងភ្លៀង ៖ អ្នកដើរលេងអំទូកត្រូវដឹងក្នុងពេលឈប់សម្រាក

23 ម៉ោង មុន

កម្រិត និង​បរិមាណ​ទឹកភ្លៀង​ព្រមទាំង​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ចុងរដូវ​វស្សា​នេះ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រាយការណ៍​ថា អាច​រំខាន​ដល់​ដំណើរ​កម្សាន្ត​នានា នៅ​ពេល​ឈប់​សម្រាក​បុណ្យអុំទូក​ពី​២៥ ទៅ​៣៥​ភាគរយ​ទៀត​ដែរ ។…

កម្រិត និង​បរិមាណ​ទឹកភ្លៀង​ព្រមទាំង​ផ្គរ​ន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​ចុងរដូវ​វស្សា​នេះ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រាយការណ៍​ថា អាច​រំខាន​ដល់​ដំណើរ​កម្សាន្ត​នានា នៅ​ពេល​ឈប់​សម្រាក​បុណ្យអុំទូក​ពី​២៥ ទៅ​៣៥​ភាគរយ​ទៀត​ដែរ ។

ក្រសួង​បាន​ជូនដំណឹង កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​ថា រហូត​ដល់​ថ្ងៃ​ទី​០៤ ខែ​ឆ្នាំ​ដដែល​ចំ​នឹង​ពេល​ឈប់​សម្រាក​បុណ្យអុំទូក​កម្ពុជា នៅ​សេសសល់​របប​ទឹកភ្លៀង​ចុងរដូវ​វស្សា ២៥​ភាគរយ​សម្រាប់​តំបន់​ខ្ពង់រាប ហើយ​តំបន់​វាលទំនាប គឺ​៣០​ភាគរយ រីឯ​តំបន់​មាត់សមុទ្រ គឺ​នៅ​សល់​ប្រមាណ​ជា​៣៥​ភាគរយ ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​កម្រិត​សីតុណ្ហភាព​មិន​ក្តៅ​ខ្លាំង​ទេ គឺ​រង្វង់​ត្រឹមតែ​២១ ទៅ ២៩ អង្សា​សេ​ប៉ុណ្ណោះ ។ ខេត្ត​ដែល​អាច​នៅ​សេសសល់​បាតុភូត​ភ្លៀង ខ្យល់​កន្ត្រាក់ ២៥ ភាគរយ គឺ​មាននៅ​កំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហា ក្រចេះ ស្ទឹង​ត្រែង រតនៈគីរី ជួ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ ។

ខេត្ត​ដែល​នៅ​មាន​បាតុភូត​ទាំងនោះ​៣០​ភាគរយ គឺ​មាន​បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ ។ រីឯ​ខេត្ត​ដែល​អាច​រង​បាតុភូត​ធម្មជាតិ​ទាំងនោះ​៣៥​ភាគរយ គឺ​មាន​កោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ