ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​គ្រោះថ្នា.ក់​លាក់​មុខ​»! ជាង៨០% នៃ​អ្នកជំងឺ​រលា.ក​ថ្លើម​ប្រភេទ C គ្មាន​រោគ​សញ្ញា

11 ម៉ោង មុន

គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ករ​ពី​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ​«​សេ​»! ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។ – ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ (Hépatite C)…

គ្រោះថ្នាក់​លាក់​មុខ ដែល​បង្ករ​ពី​ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ​«​សេ​»! ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

– ជំងឺ​រលាក​ថ្លើម​ដោយ​មេរោគ​ប្រភេទ សេ (Hépatite C) គឺជា​ជំងឺ​មួយ​ដែល​យើង​ទាំងអស់​គ្នា​តែងតែ​បានដឹង និង​បាន​ជួប​ប្រទះ​ជា​ញឹកញាប់ ហើយ​នៅ​ពេល​ខ្លះ​ជំងឺ​មួយ​នេះ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផល​បះ​ពាល់​ជា​ច្រើន​ដល់​សុខភាព និង​អាយុជីវិត​ផង​ដែរ​។

– រោគ​សញ្ញា​ដែល​កើត​អាច​មាននៅ​លើ​អ្នកជម្ងឺ គឺ​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការ​រលាក និង​សភាព​របស់​សាច់​ថ្លើម​របស់​អ្នកជំងឺ​ផង​ដែរ (​សាច់​ថ្លើម​នៅ​ទន់​ធម្មតា​គ្រាន់តែ​មានការ​រលាក​, សាច់​ថ្លើម​រឹង និង​ថ្លើម​ក្រិន​)​។ នៅ​ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយ​ចំនួន​ដើម្បី​អាច​អោយ​យើង​បាន​គិត​ទៅ​ដល់​ជំងឺ​រលាក​ថ្លើម : មានការ​ហេវ​ហត់ ចុះ​ខ្សោយកំលាំង និង​សុខភាព​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​, ឡើង​លឿង​ភ្នែក និង​ស្បែក​, មាន​រោគ​សញ្ញា​ស្រ​ដៀង​នឹង​ជម្ងឺ​ផ្ដាស​សាយ​ធំ​, មានការ​ហើមជើង​ជាដើម​…​។

គួរ​កត់សំគាល់​ផង​ដែរ​ថា ជាង ៨០% នៃ​អ្នកជំងឺ​រលាក​ថ្លើម​គឺ​មិន​មាន​រោគ​សញ្ញា​អ្វី​ច្បាស់លាស់​នោះ​ឡើយ ដូច្នេះ​មាន​តែ​ការ​ពិនិត្យ​ឈាម​ដើម្បី​រក​វត្តមាន​របស់​អង្គ​ប​ដិ​ប្រាណ​វីរុស​សេ Anticorp HCV និង​រាប់​មេរោគ (PCR HCV) ទេ ដែល​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជម្ងឺ​ប្រភេទ​នេះ​បាន ។

– ការ​ចម្លង​របស់​មេរោគ​ថ្លើម​ប្រភេទ សេ នេះ​គឺ​វា​អាច​ឆ្លង​បាន​តាម​រយះ ការ​ប៉ះពាល់​ជាមួយនឹង​ឈាម​, ទឹករងៃ​, ការ​មុត​ដាច់​ស្បែក​, ការ​រួម​ភេទ​ដោយ​មិន​មាន​ប្រើប្រាស់​ស្រោមអនាម័យ​, ការ​ប្រើប្រាស់​វត្ថុ​មុត​ស្រួច​ចាក់​ឆ្លងកាត់​ស្បែក​…​។

– វិធានការ​ក្នុង​ការ​បង្ការ​ជំងឺ​នេះ​គឺ ជៀសវាង​រាល់​ការ​បះ​ពាល់​ឈាម និង​ទឹករងៃ​របស់​អ្នកជំងឺ​, រួម​ភេទ​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ​អោយ​បាន​ត្រឹមត្រូវ​, ជៀសវាង​ការ​ប្រើ​វត្ថុ​មុត​ស្រួច​រួម​គ្នា​។ គួរ​សំគាល់​ផង​ដែរ​ថា​យើង​មិន​មាន​វ៉ា​ក់​ស៊ាំ​ង​សម្រាប់​ចាក់​ការពារ​មេរោគ​ប្រភេទ​នេះ​នៅឡើយ​ទេ​។

– ការ​ពិនិត្យ​សុខភាព និង ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា​នៅ​ដំណាក់កាល​ដំបូង​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត (​ថ្លើម​មិន​ទាន់​ក្រិន ឫ មិន​មាន​ដុំ​មហារីក​) របស់​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ សេ នេះ​គឺ​អាច​អនុ​ញ្ញ​ត​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល​បានជា​សះស្បើយ​ទាន់​ពេលវេលា និង​ដើម្បី​ជៀសវាង​រាល់​ផលវិបាក​របស់​ជំងឺ​នេះ​ផង​ដែរ (​ការ​រលាក​រាំ​រៃ​, ក្រិន​ថ្លើម​, ដុំ​មហារីក​ថ្លើម​, ទាច​ទឹកជា​ដើម​…)​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ