ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានធំ ! កម្លាំងគណៈបញ្ជាការឯកភាព បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់ ២០តោន ដែលមានគោលដៅទៅប្រទេសវៀតណាម

8 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​គណ​បញ្ជាការ​ឯកភាព បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ដោយ​ធ្វើការ​បង្ក្រាប​ឡាន​ដឹក​លៀស​ខុសច្បាប់​មួយ​គ្រឿង មាន​លៀស​២០​តោន ដែល​មាន​គោលដៅ គឺ​ត្រូវ​ដឹក​ទៅ​ប្រទេស​វៀតណាម ។ នេះ​បើ​យោង​តាម​ផេ​ក…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​គណ​បញ្ជាការ​ឯកភាព បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ដោយ​ធ្វើការ​បង្ក្រាប​ឡាន​ដឹក​លៀស​ខុសច្បាប់​មួយ​គ្រឿង មាន​លៀស​២០​តោន ដែល​មាន​គោលដៅ គឺ​ត្រូវ​ដឹក​ទៅ​ប្រទេស​វៀតណាម ។ នេះ​បើ​យោង​តាម​ផេ​ក គណៈ​បញ្ជាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​បឹង​ទន្លេសាប បាន​ប្រកាស​នា​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​នេះ ។

ជាក់ស្តែង​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៤:២២​ល្ងាច ថ្ងៃ​ទី​០២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ ក្រោម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ប​ង្គ្រា​ប​បទល្មើស​នេសាទ​បឹង​ទន្លេសាប និង​បទបញ្ជា​របស់​ថ្នាក់លើ កងកម្លាំង​បង្ក្រាប​បទល្មើស​នេសាទ របស់​យោធភូមិ​ភាគ​ទី​៥ បាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ស វិបុល ដឹកនាំ​កម្លាំង​ចំនួន​១០​នាក់ បាន​សហការ​ជាមួយ និង​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង ចំនួន​១០​នាក់ ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក ប៊ី​រស្មី​ច​ន្នី មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង បាន​ធ្វើការ​បង្ក្រាប​ឡាន​ដឹក​លៀស​ខុសច្បាប់ ចំនួន​០១​គ្រឿង មាន​លៀស​ចំនួន​២០​តោន ឡាន​ម៉ាក Hiundy (​ហ៊ី​យិ​ន​ដាយ​) ស្លាក​លេខ ភ្នំពេញ 3H. 0196 បើកបរ​ដោយ​ឈ្មោះ ចាន់ ធី​.​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នៀ​ត ឃុំ​ផ្សា ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ដឹក​ជញ្ជូន​លៀស ជា​ប្រភេទ​លៀស​ចំណី ដឹង​ពី​ចំណុច​កំពង់​ឃ្នាស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​គោលដៅ គឺ​ត្រូវ​ដឹក​ទៅ​ប្រទេស​វៀតណាម ។ ក្នុង​នោះ​ក៏​មាន​កម្លាំង​រដ្ឋបាល​ជលផល​ចូលរួម​សហការ​បង្ក្រាប​ផង​ដែរ ។

គូ​បញ្ជាក់​ផង​ដែរ​ថា គោលដៅ​ដែល​កងកម្លាំង​ឃាត់​បាន គឺ​នៅ​ភូមិ​ស្វាយ​បេ​កា​រ៉​ង ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់​មក​កម្លាំង​យើង ក៏​បាន​នាំ​មក​ស្នាក់​ការ​របស់​យោធភូមិ ភាគ​ទី​៥ ទិស​ឆ្នុកទ្រូ ដើម្បី​អនុវត្ត​ទៅ​តាម​និ​តិ​វិធី​ច្បាប់ ។

ចំណែក​លៀស ដែល​ជា​ប្រភេទ​លៀស​ចំណី​ល្អិត​ៗ កងកម្លាំង​សហការ​ចម្រុះ ដែល​មាន​មន្ត្រី​រដ្ឋបាល​ជលផល​ចូលរួម​បាន​ធ្វើការ​ប្រលែង​ចាក់​ចូល​ក្នុង​ទន្លេសាប​វិញ នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ