ព្យុះទី២៥ កាលម៉េហ្គី កាច! ខេត្តភូមិភាគឦសាន្តទំនងជាប៉ះពាល់
ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង គឺទំនងជាកាច ហើយអាចនឹងប៉ះខេត្តនៅភូមិភាគឦសាន្ត ពោល…
ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង គឺទំនងជាកាច ហើយអាចនឹងប៉ះខេត្តនៅភូមិភាគឦសាន្ត ពោល…
ព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) ដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសជូនដំណឹង គឺទំនងជាកាច ហើយអាចនឹងប៉ះខេត្តនៅភូមិភាគឦសាន្ត ពោល គឺម្តុំខេត្តរតនៈគីរី ស្ទឹងត្រែង និង មណ្ឌលគិរី ជាដើម ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ មិនបានបញ្ជាក់អំពីទីតាំងដែលព្យុះនេះវាយប្រកាសនៅកម្ពុជានោះទេ គឺគ្រាន់តែ បញ្ជាក់ថា ពីថ្ងៃទី៦ ដល់៨ ខែដដែលកម្ពុជា គឺស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ប៉ុន្តែតាមរយៈគំនូសបំព្រួយមុខនៃខ្យល់ដែលផ្សព្វផ្សាយដោយសារព័ត៌មាន Vietnam News បានបង្ហាញថា ខេត្តភូមិភាគឦសាន្តអាចនឹងប៉ះពាល់ ។

សារព័ត៌មានដដែលបានអះអាងថា មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍អាកាសធាតុ និងជលសាស្ត្រវៀតណាម បានព្រមានថា ចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា នៅសមុទ្រខាងកើតចាប់ពី ទីក្រុងដាណាងដល់ខេត្តខាញ់ហ័រអាចរងផលប៉ះពាល់ដោយព្យុះកាល់ម៉េហ្គី ជាមួយនឹងខ្យល់បក់ខ្លាំង និងរលកសមុទ្រធំៗ ។
ប្រភពដដែលបានឲ្យដឹងថា នៅម៉ោង៤រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ចំណុចកណ្តាលនៃព្យុះកាល់ម៉េហ្គី ស្ថិតនៅប្រហែល១១,២ ដឺក្រេរយៈទទឹងខាងជើង និង១៣២,៥ ដឺក្រេរយៈបណ្តោយខាងកើតលើផ្ទៃទឹកភាគខាងកើតនៃប្រទេសហ្វីលីពីនកណ្តាល ជាមួយនឹងខ្យល់បក់ខ្លាំងបំផុតនៅជិតចំណុចកណ្តាលឈានដល់កម្រិត 9 (នៅក្នុងល្បឿន ពី៧៥ទៅ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង) និងខ្យល់បក់ខ្លាំងរហូតដល់កម្រិត ១១ (១០៣ដល់ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលមានគ្រោះថ្នាក់ខ្លាំងសម្រាប់កប៉ាល់ និងអ្នករស់នៅតាមឆ្នេរសមុទ្រ ។
ប្រភពដដែល ឥទ្ធិពលនៃព្យុះនេះ គឺអាចចាប់ពីរសៀល ឬយប់ថ្ងៃទី៤ ខែវិច្ឆិកា ជាមួយនឹងកម្លាំងបោកបក់ពី កម្រិត៦ទៅ៧ ហើយអាចឡើងដល់ កម្រិត៨ ទៅ៩ឬខ្លាំងជាងនេះ ខណៈដែលទឹករលកអាចមានកម្ពស់ពី៥ទៅ៧ ម៉ែត្រ ៕
ចែករំលែកព័តមាននេះ