ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំបើកលឿន! គ្រោះថ្នាក់ដ៏រន្ធត់យប់មិញ នៅលើផ្លូវល្បឿនលឿនកំពង់ស្ពឺ របួសធ្ងន់ទាំងអ្នកបើកបរខ្មែរ និងអ្នករួមដំណើរជនជាតិកូរ៉េ

8 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន នៅ​ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​រថយន្ត​បុក​ពីក្រោយ​រថយន្ត នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថៃ្ង​ទី​២…

ខេត្តកំពង់ស្ពឺ ៖ នៅ​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន នៅ​ត្រង់​ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​រថយន្ត​បុក​ពីក្រោយ​រថយន្ត នៅ​វេលា​ម៉ោង​២១​និង​២០​នាទី​យប់ ថៃ្ង​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​នេះ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​នគរបាល​លើ​ផ្លូវ​ល្បឿន​លឿន និង​ផ្នែក​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ថា រថយន្ត​១​គ្រឿង ម៉ាក​ALPHARD ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2CF-9670 បើកបរ​ដោយ​ឈ្មោះ ឡ​ន សំបុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អង្គ សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​១​នាក់ ឈ្មោះ SHIN JI IN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង ។

ប្រភពបានបន្តថា រថយន្ត​​ALPHARD បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​(​ព្រះ​សីហ​នុ​-​ភ្នំពេញ​)​ដល់​ចំណុច​ខាងលើ ​បាន​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង ម៉ាក​FUSO ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3C-2527 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 4A-2195 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ចេញពី​កន្លែង​កើតហេតុ​) ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស និង​ខូចខាត​សម្ភារៈ​របួស​មនុស្ស​ធ្ងន់​ទាំង​២​នាក់ ហើយ​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច និង​បាន​ហៅ​រថយន្ត​សង្គ្រោះ មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង ជួយ​អន្ដរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ភ្នំពេញ ។

ចំពោះ​វត្ថុ​តាង​មធ្យោបាយ​រថយន្ត​ទាំង​២​គ្រឿង កម្លាំង​នគរបាល​ច​រារ​ចរណ៍​នៃ​អធិការដ្ឋាន​ន​គេ​បាល​ស្រុក​ភ្នំស្រួច បាន​បញ្ជូន​មក​រក្សា​ទុក​រង់ចាំ​អនុវត្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ