ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្មេងទំនើ.ង ១៣នាក់ និងដកហូតម៉ូតូ៨គ្រឿងទុក ៣ខែ ករណីបង្ហោះម៉ូតូនៅខណ្ឌសែនសុខ

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើ​.​ង​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា​អប់រំ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៨​គ្រឿង ទុក​រយៈពេល​ចំនួន​៣​ខែ បន្ទាប់​ពី​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​និ ង បង្ហោះ​ម៉ូតូ​ទាំង​កណ្ដាល​យប់ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើ​.​ង​ចំនួន​១៣​នាក់ ត្រូវ​បាន​កម្លាំង​ល្បាត​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា​អប់រំ ព្រមទាំង​ដកហូត​ម៉ូតូ​ចំនួន​៨​គ្រឿង ទុក​រយៈពេល​ចំនួន​៣​ខែ បន្ទាប់​ពី​ជិះ​ម៉ូតូ​ប្រដេញ​គ្នា​និ ង បង្ហោះ​ម៉ូតូ​ទាំង​កណ្ដាល​យប់ ។

តាម​នគរបាល ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១២​នឹង​០០​នាទី​រំលង​អធ្រាត្រ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ល្បាត​ពួនស្ទាក់​បង្ការ​បង្ក្រាប​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន រហូត​ដល់​ម៉ោង​ប្រហែល​១​នឹង​១០​នាទី ក៏​បាន​ជួប​ក្មេង​ៗ​ស្ទាវ​មួយ​ក្រុម មាន​គ្នា​ប្រហែល​៣០​ម៉ូតូ បាន​ធ្វើការ​បង្ហោះ​ម៉ូតូ នៅ​ត្រង់​ចំណុច​មុខ​ធនាគារជាតិ តាម​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ភ្នំ​ព​ញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ក៏​ត្រូវ​បាន​កម្លាំង​ល្បាត​ឃាត់​បាន​ចំនួន​១៣​នាក់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។

តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើតេស្ត រក​សារធាតុ​ញៀ​.​ន នៅ​ក្នុង​ទឹកនោម ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់ ។ ក្មេង​ទំនើ​.​ង​ទាំង​១៣​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ដោយឡែក ម៉ូតូ​ចំនួន​៨​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​រយៈពេល​៣​ខែ ។ បើ​នៅ​តែ​មិន​រាងចាល ប្រព្រឹត្ត​លើក​ទី​២ ត្រូវ​ឃាត់​ទុក​រយៈពេល​៦​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ