ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចេញពី​សាលា​នាំគ្នា​ជិះម៉ូតូឌុបគ្នាបង្ហោះ​តាមផ្លូវ ត្រូវឃាត់អប់រំ និងដកហូតម៉ូតូទុក៣ខែ​

2 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​កោះហៅ​ក្រុម​ក្មេង​ទំនើង​០៦​នាក់ មក​ធ្វើ​កិច្ចសន្យា​អប់រំ ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​នៅ​ស្រុក​ស្វាយ​ជ្រំ​។ ​បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ជ្រំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​សួ​ស…

ខេត្តស្វាយរៀង ​៖ ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ បាន​កោះហៅ​ក្រុម​ក្មេង​ទំនើង​០៦​នាក់ មក​ធ្វើ​កិច្ចសន្យា​អប់រំ ពាក់ព័ន្ធ​ករណី​បង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​នៅ​ស្រុក​ស្វាយ​ជ្រំ​។

​បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៥​ខែធ្នូ​ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយ​ជ្រំ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​សួ​ស បាន​កោះហៅ​ក្រុម​ក្មេង​ទំនើង​ចំនួន​០៦​នាក់ ដែល​បាន​ប្រព្រឹត្ត​ករណី​បង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ នៅ​ចំណុច​លើ​ផ្លូវលំ ស្ថិត​នៅ​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម យក​មក​អប់រំ​និង​ធ្វើ​កិច្ចសន្យា​។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ក្មេង​ទំនើង​ទាំង​០៦​នាក់ បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១​ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក បក្ខពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញពី​សាលា​ឌុ​ប​គ្នា​ទៅ​ដល់​ចំណុច​លើ​ផ្លូវលំ​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បង្ហោះ​លើ​ដងផ្លូវ ចំនួន​០២​លើក​ពិតប្រាកដ​មែន​។

ប្រភព​បន្ត​ថា ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ព្រះរាជា​អាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ក្រុម​ក្មេង​ទំនើង​ទាំង​០៦​នាក់​ត្រូវ​បាន​កោះហៅ​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ និង​អញ្ជើញ​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់រំ​បន្ត​ចំណែកឯ​ម៉ូតូ​ទាំង​០៣​គ្រឿង ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រំ​រយៈពេល​០៣​ខែ​ទើប​ប្រគល់​ឲ្យ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ