រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបានដេកនៅលើផ្លូវរថភ្លើង ក៍ត្រូវរថភ្លើងបើកកិនបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ តាមផ្លូវបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់រួមទាំងជនរងគ្រោះ បានអង្គុយផឹកស៊ីតាមបណ្ដោយផ្លូវរថភ្លើង ខាងលើតាមពីល្ងាចមកម្ល៉េះ លុះពេលយប់បន្តិចបុរសម្នាក់ដែលជាដៃគូផឹកជាមួយគ្នា បានជិះចេញទៅមុនបាត់ទៅ ។ លុះមួយសន្ទុះក្រោយមក យប់ងងឹត ក៍ស្រាប់តែរថភ្លើងមួយខ្សែបើកបរទិសដៅពីខេត្តចូលទៅភ្នំពេញ សង្ស័យបុរសរូបនោះដេកលើផ្លូវរថភ្លើង ក៍ត្រូវរថភ្លើងកិនបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័មតែម្ដង ។
បន្ទាប់ពីកើតហេតុ អ្នកបើករថភ្លើងបានរយ៉ែថយថយក្រោយដើម្បីអូសយកសពបុរសនោះចេញ ហើយក៍បន្តបើកទៅមុខចូលទៅភ្នំពេញបាត់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យ និងបានយកសពទៅរកទុកនៅវត្តរងចាំស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕







ចែករំលែកព័តមាននេះ