ស្នងការនគរបាលខេត្តកំពត ចេញសារយប់នេះ ក្រើនរំលឹកដល់អ្នកប្រើប្រាស់ម៉ូតូធំ
ខេត្តកំពត ៖ សារក្រើនរំលឹក ពីស្នងការដ្ឋាននគរបាលខេត្តកំពត ចំពោះបងប្អូនអ្នកប្រើប្រាស់ម៉ូតូធំ ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត…
ខេត្តកំពត ៖ សារក្រើនរំលឹក ពីស្នងការដ្ឋាននគរបាលខេត្តកំពត ចំពោះបងប្អូនអ្នកប្រើប្រាស់ម៉ូតូធំ ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត…
ខេត្តកំពត ៖ សារក្រើនរំលឹក ពីស្នងការដ្ឋាននគរបាលខេត្តកំពត ចំពោះបងប្អូនអ្នកប្រើប្រាស់ម៉ូតូធំ ៖ លោក ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានប្រកាសនាយប់ថ្ងៃទី០៧ ខែធ្នូ នេះថា ៖ សូមចិត្តបងៗ ក្រុមម៉ូតូធំ ខ្ញុំដឹងថា ម៉ូតូកម្លាំងចាប់ពី1000 CC ឡើងទៅបំពង់ស៊ឺមាំង ត្រូវតែលឺខ្លាំងហើយ ព្រោះវាត្រូវបានគេបំពាក់តាំងពីក្រុមហ៊ុនមកម្លេះ នៅពេលបើកបរតាមផ្លូវជាតិនោះវាមិនអីទេ តែនៅទីប្រជុំជន និងនៅក្នុងក្រុង សូមបងៗមេត្តាកុំបើកលឿនៗពេក ព្រោះសំលេងអាចរំខានដល់បងប្អូនប្រជាពលរដ្ឋនិងក្មេងៗកំពុងសម្រាក ។
ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់មួយវិញទៀតថា សូមកុំបង្ហោះនៅតាមទីសាធារណៈអី ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត នាំអោយកើតបញ្ហាកាន់តែច្រើន ហើយបើសមត្ថកិច្ចខ្ញុំឃាត់បានដូចដឹងហើយថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គឺដកទុករយៈពេលបីខែ ។ ខ្ញុំសង្ឃឹមថា បងៗក្រុមម៉ូតូធំនឹងចូលរួមសហការជាយើងខ្ញុំ ។ សូមអរគុណទុកជាមុនបាទ៕
ចែករំលែកព័តមាននេះ