ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វាររបង​ក្រសួង​សាធារណៈការ​​​រលំសង្ក.ត់​សន្តិសុខ​ម្នាក់​ស្លា.ប់​ ពេល​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សន្តិសុខ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​លាបប្រេង​ទ្វាររបង​ខ្លោង​​ទ្វារ​ចូល​ក្រសួង​ហើយ​ទ្វារ​១​ផ្ទាំង​ធំ បាន​ដួល​រលំ​ទាំង​ជំហរ​សង្កត់ពីលើ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​៨និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​ច្រក​ចេញចូល​ក្លោ​ង​ទ្វារ​ខាង​មុខក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ ៖ ​សន្តិសុខ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​លាបប្រេង​ទ្វាររបង​ខ្លោង​​ទ្វារ​ចូល​ក្រសួង​ហើយ​ទ្វារ​១​ផ្ទាំង​ធំ បាន​ដួល​រលំ​ទាំង​ជំហរ​សង្កត់ពីលើ​។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលាម៉ោង​៨និង​៤០​នាទីព្រឹក​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​ច្រក​ចេញចូល​ក្លោ​ង​ទ្វារ​ខាង​មុខក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ស្ថិត​នៅ ផ្លូវ​លេខ​៥៩៨ ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៩​និង​២៤​នាទី​ព្រឹក ។

ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ វិបុល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ទីលំនៅ​ភូមិ​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ស្នាក់​នៅ​ក្នុង​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន កន្លែង​កើតហេតុ​ខាងលើ​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សន្តិសុខ​រូប​នោះ​ត្រូវ​បាន​ទ្វារ មួយ​ផ្ទាំង​ទំហំ ៦.៥០​ម៉ែត្រ គុណ ៣​ម៉ែត្រ បាន​ដួល​រលំ​សង្កត់ពីលើ​បណ្ដា​ឲ្យ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​សន្តិសុខ​ដូច​គ្នា​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ហើយ​បាន​ស្លាប់​នៅ​វេលា​ម៉ោង ៩​និង​២៤ នាទី​ព្រឹក​ថ្ងៃ​កើតហេតុ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​គេ​ឃើញ​សន្តិសុខ​រូប​នោះ​បាន​លាបប្រេង​កង់​ទ្វាររបង​តែ​ម្នាក់ឯង មួយសន្ទុះ​ស្រាប់តែ​ឮ​សម្លេង​គ្រាំ​ង​យ៉ាង​ខ្លាំង​ហើយ​មន្ត្រីរាជការ​និង​សន្តិសុខ​នៅ​ក្បែរ​នោះ​ក៏​ឃើញ​ទ្វារ​រលំ​សង្កត់ពីលើ​និង​នាំ​គ្នា​ជួយ​លើក​ទ្វារ​ដើម្បី​យក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​តែ​អកុសល​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​គ្រូពេទ្យ​ប្រាប់​ថា ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើតហេតុ​និង​ទាក់ទង​ទៅ​នគរបាល​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឃើញ​ទ្វារ​១​ផាំង​បាន​ដួលរ​លំដោយ​ផ្នែក​ខាងលើ​ផុត ចេញពី​ជើង​រ៉ៃ ,​ជើង​ទ្វារ​ខាងក្រោម​មាន​កង់​៦ ហើយ​ផុត​ជើង​រ៉ៃ​។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​សាកសព លោក ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល និង​ខ្លួនប្រាណ​ធ្ងន់ធ្ងរ ដោយសារ​ផ្ទាំង​ទ្វារ​សង្កត់ពីលើ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ