ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ស៊ី​ណូ​៤​ទៀត​ត្រូវ​បាន​បិទ​​ក្នុង​ក្រុងព្រះសី​ហនុ ​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​លួចលាក់​បង្កប់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​

10 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ អនុវត្ត​តាម​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល​ស្តី​ពី​យុទ្ធនាការ​បោស​សម្អាត​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩​​ព្រឹក ក្រុម​ការងារ​របស់​អគ្គលេខាធិការដ្ឋាន​នៃ​គ​.​ល​.​ក​….

ខេត្ត​ព្រះ​សីហ​នុ​ ៖ អនុវត្ត​តាម​បទបញ្ជា​លេខ​០១ បប របស់​រាជរដ្ឋាភិបាល​ស្តី​ពី​យុទ្ធនាការ​បោស​សម្អាត​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​៩​​ព្រឹក ក្រុម​ការងារ​របស់​អគ្គលេខាធិការដ្ឋាន​នៃ​គ​.​ល​.​ក​. និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ ឧត្តម​សេនីយ៍ឯក សៀង សេន អគ្គលេខាធិការ​រង គ​.​ល​.​ក​. សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ មន្ទីរ​ការងារ​ខេត្ត​ព្រះ​សីហ​នុ ដែល​ដឹកនាំ​និង​សម្រប​សម្រួល​នីតិវិធី​ដោយ លោក ឈី​វ អ៊ិច​គង់ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ផ្អាក និង​បិទ​អាជីវកម្ម (​បិទ Seal) កាស៊ីណូ​ចំនួន​4 នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​យោង​តាម​ ៖

១-សេចក្តីសម្រេច​លេខ ០២៨ គ​.​ល​.​ក​. សសរ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន ជី​ន ប៉ី គ្រុប ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​ន ប៉ី គ្រុប។

២-សេចក្តីសម្រេច​លេខ ០២៩ គ​.​ល​.​ក​. សសរ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ហេង ស៊ី​ន រៀល អ៊ី​ស្ទេ​ត  ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​ន ប៉ី ។

៣-សេចក្តីសម្រេច​លេខ ០៣០ គ​.​ល​.​ក​. សសរ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន ជី​.​ស៊ី មេ​ឌា ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ ជី​.​ស៊ី កាស៊ីណូ និង​៤-សេចក្តីសម្រេច​លេខ ០៣១ គ​.​ល​.​ក​. សសរ ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន ជី​.​ស៊ី មេ​ឌា ឯ​.​ក ដែល​មាន​កាស៊ីណូ​ឈ្មោះ កាស៊ីណូ ជី​ន ប៉ី ៤ ។ ដោយ​​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​លួចលាក់​បង្កប់​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ