នៅ​​សេត​វិមាន​បានទទួលស្គាល់​ថា ​ត្រាំ​ពិតជា​ទាក់ទិន​រឿង​អ៊ុយ​ក្រែ​ន


សហរដ្ឋអាមេរិក ៖ សេត​វិមាន​កាលពី​ថ្ងៃ​ទី​១៧​តុលា​បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ថា ប្រធានាធិ​បតី​លោក​ដូ​ណា​ល់​ត្រាំ​ពិតជា​ទាក់ទិន​នឹង​ការ​ភ្ជាប់​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន ទៅ​នឹង​នយោបាយ​ផ្ទៃក្នុង​អា​មេ​រិ​ក ដែល​បែប​នេះ​ជា​ការ​ផ្ដល់​លទ្ធភាព​ថ្មី​ដល់​ពួក​អ្នក​ប្រជាធិបតេយ្យ ដែល​ស៊ើ​ប​អង្កេត​សំដៅ​ទម្លាក់​ប្រធានាធិបតី​។

ប្រមុខ​ខុ​ន្ទ​កាល័យ​សេត​វិមាន លោក​MICK MULVANEY​បាន​បង្កើត​ការ​ភ្ញាក់ផ្អើល​ដោយ​បញ្ចេញ​​ការ​សារភាព​នោះ ក្នុង​ឱកាស​នៃ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ពី​ពី​G7​។ ប៉ុន្តែ​លោក​អះអាង​ថា​ប្រការ​នោះ​ពិតជា​មិន​មាន​អ្វី​ទាក់ទិន​ជាមួយ​អតីត​ប្រធានាធិបតី លោក​JOE BIDEN ដែល​អាច​ក្លាយជា​គូប្រជែង​របស់​លោក​ត្រាំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ឡើយ​។

កាលពី​ខែកក្កដា​លោក​ដូ​ណា​ល់​ត្រាំ​ធ្លាប់​ស្នើ​ដល់​សម​ភាគី​អ៊ុយ​ក្រែ​ន លោក​VOLODYMYR ZELENSKY​ឲ្យ​ស៊ើ​ប​អង្កេត​លើ​លោក​JOE BIDEN និង​លើ​រឿងរ​កស៊ី​របស់​កូនប្រុស​លោក គឺ​លោក​HUNTER​នៅ​អ៊ុយ​ក្រែ​ន​។​មុន​នេះ​រដ្ឋការ​អា​មេ​រិ​កបាន​ផ្អាក​ជំនួយ​យោធា មាន​ទឹកប្រាក់​ជិត​៤០០​លាន​ដុល្លារ​ឲ្យ​អ៊ុយ​ក្រែ​ន​។

ការ​សម្រេច​នេះ​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​ដែល​បើក​ធ្វើ​ចាប់តាំងពី​៣​ស​ប្ដា​ហ៍​មក​ហើយដោយ​បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​ក្រប​ខណ្ឌ​នៃ​នីតិ​វិធីដក​តំណែង​លោក​ត្រាំ​។

ពួក​ប្រជាធិបតេយ្យ​ចង់​ដឹង​ថា តើ​លោក​ត្រាំ​ពិតជា​រំលោភ​បំពាន​អំណាច​ក្នុង​គោលដៅ​ផ្ទាល់ខ្លួន ពិសេស​ដោយ​ផ្អាក​ជំនួយ​ដល់​កង​យោធា​អ៊ុយ​ក្រែ​ន ដើម្បី​ចាប់បង្ខំ​ក្រុង​កៀវ​ឲ្យ​រួម​សហការ​។
លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា លោក​ពុំ​បាន​ធ្វើការ​គាបសង្កត់​ណាមួយ លើ​លោក​ប្រធានាធិបតី​ZELENSKY​ឡើយ និង​ថា​ជំនួយ​ត្រូវ​ផ្អាក​ក្នុង​ពេលធ្វើការ​វាយតម្លៃ​លើ​ជំ​នួ​​យ​ដល់​អ៊ុយ​ក្រែ​ន ពី​សំណាក់​ដៃគូ​លោក​ខាងលិច​ឯទៀត​ៗ​។ នា​ថ្ងៃ​ទី​១៧​តុលា​ជា​លើក​ដំបូង​សេត​វិមាន​ទទួលស្គាល់​ថា លោក​ត្រាំ​មាន​ហេតុផល​ដទៃ​ៗ​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ