ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​​ចាប់​ខ្លួន​​​អ្នក​ទេសចរ​​អង់គ្លេស​​ម្នាក់​​​​ព្រោះ​សាក់រូប​ព្រះ​ពុទ្ធ​​លើ​ដៃ​

11 ឆ្នាំ មុន

BBC ផ្សាយ​ថា ស្ត្រី​ទេសចរ​​ជនជាតិ​​អង់​គ្លេស​​ម្នាក់​​ ត្រូវ​បញ្ជូន​​ចេញ​ពី​ស្រី​លង្កា​ ព្រោះ​តែ​​ស្នាម​សាក់​​រូប​ព្រះពុទ្ធ​នៅ​លើ​ដៃ​ ។​ ស្ត្រី​នោះ​ត្រូវ​សមត្ថ​កិច្ច​​នៃ​ប្រទេស​​ស្រី​លង្កា​​ចាប់​ខ្លួន​​ពី​បទ​បំផ្លាញ​អារម្មណ៍​​​របស់​អ្នក​កាន់​​សាសនា​​ដទៃ​ទៀត​ ។

BBC ផ្សាយ​ថា ស្ត្រី​ទេសចរ​​ជនជាតិ​​អង់​គ្លេស​​ម្នាក់​​ ត្រូវ​បញ្ជូន​​ចេញ​ពី​ស្រី​លង្កា​ ព្រោះ​តែ​​ស្នាម​សាក់​​រូប​ព្រះពុទ្ធ​នៅ​លើ​ដៃ​ ។​ ស្ត្រី​នោះ​ត្រូវ​សមត្ថ​កិច្ច​​នៃ​ប្រទេស​​ស្រី​លង្កា​​ចាប់​ខ្លួន​​ពី​បទ​បំផ្លាញ​អារម្មណ៍​​​របស់​អ្នក​កាន់​​សាសនា​​ដទៃ​ទៀត​ ។

ស្ត្រី​ឈ្មោះ​​ណាអូមី មី​េឆល​ ខូល​មេន​ ដែល​ធ្វើ​ដំណើរ​​ពី​ឥណ្ឌា​​កាល​ពីថ្ងៃទី​២១​ មេសា ឆ្នាំ​២០១៤​ ​ត្រូវ​ចាប់​ខ្លួន​​នៅ​អាកាស​យាន​ដ្ឋាន​​ក្រុង​​កូទ្បុំ​បូ​ ​នៅ​ពេល​​​សមត្ថ​កិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​​សាក់​​រូប​​ព្រះ​ពុទ្ធ​​នៅ​ដៃ​ស្តាំ​ ។ ប៉ូលិស​ប​ញ្ជាក់​ ស្ត្រី​​អាយុ​៣៧ឆ្នាំ​រូប​នោះ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​បំផ្លាញ​អារម្មណ៍​​របស់​អ្នក​កាន់​សាសនា​​ផ្សេង​ និង​​តុលា​ការ​បាន​បញ្ជា​ឱ្យ​បញ្ជូន​ចេញ​ពី​ប្រទស​ ។ ​នាង​​មីឆេល ខូល​មេន ត្រូវ​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំ​​ខ្លួន​​​​ជន​បរទេស ​មុន​ពេល​​បញ្ជូន​​ចេញ​ពី​ប្រទេស​ ។

BBC បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​​ស្រីលង្កា​​គោរព​​ព្រះ​ពុទ្ធ​​សាសនា​ ។ ចំណែក​​អាជ្ញាធរ​​ចាត់​វិធាន​ការ​​តឹង​រ៉ឹង​​ទៅ​លើ​បុគ្គល​​ណា​ម្នាក់ ដែល​​យល់​ថា ​ជាន់​ឈ្លី​សាសនា​ព្រះ​ពុទ្ធ​ ។ ​កាល​ពី​ខែ​មុន​ អ្នក​ទេស​ចរ​​ជន​ជាតិ​​អង់គ្លេស​​ម្នាក់​ ត្រូវ​បដិ​សេធ​​មិនឱ្យ​ចូល​អាកាស​យាន​ដ្ឋាន​​កូទ្បុំ​បូ ព្រោះ​អាជ្ញាធរ​​ត្រួត​ពិនិត្យ​​នៅ​ច្រក​ចេញ​-ចូល​អះ​អាង​ថា ​ប​ុរស​រូប​នោះ​ និយាយ​ស្តី​​មិន​គោរព​​​​ព្រះ​ពុទ្ធ​សាសនា​ នៅ​ពេល​​សាក​សួរ​ពី​ស្នាម​សាក់​​រូប​ព្រះពុទ្ធ​នៅ​លើ​​ខ្លួន​​របស់​គេ ។ ​

​អាជ្ញាធរអង់​គ្លេស​​បាន​ក្រើន​រំលឹក​​ដល់​ពល​រដ្ឋ​​​របស់​ខ្លួន​​ ដែល​ធ្វើ​ដំណើរ​​ទៅ​ស្រី​លង្កា​​​ ត្រូវ​​ឈ្វេង​យល់​ឱ្យ​បានច្បាស់​​ពីបញ្ហា​​សាសនា​ និង​ណែ​​នាំ​មិន​ឱ្យ​ថត​​រូប​ព្រះ​ពុទ្ធ​​ទេ ។ ​កាល​ពី​២​ឆ្នាំ​មុន អ្នក​ទេស​ចរ​​បារាំង​​ ត្រូវ​តុលា​​​ការ​សម្រេច​​ឱ្យ​ជា​ប់​ព​ន្ធ​នា​គារ​​ប៉ុន្តែ​ទោស​ត្រូវ​​​ព្យួរ​​ ពី​បទ​​ថើប​​ព្រះ​ពុទ្ធ​រូប​ ៕​