ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​​ពី​ហានិ​ភ័យ​​រោគ​សញ្ញានិង​វិធីបង្កា​​រ​ជំងឺ​ពុក​ឆ្អឹង​​

9 ឆ្នាំ មុន

សុខ​ភាព​​​​ឆ្អឹងមាន​សារ​សំខាន់​​​ខ្លាំង​ណាស់​​​ជួយ​ឱ្យ​រាង​កាយ​​​​លោក​អ្នក​ឱ្យ​​​រឹងមាំ​​ និង​រស់​រ​វើក​ ។ ​​ឆ្អឹង​​ទន់​ខ្សោយ​​​ត្រូវ​​​គេ​​ហៅ​​ថា​​ជា​ជងឺ​ពុក​ឆ្អឹង​ ។ ប្រសិន​​​បើជំងឺ​​ពុក​ឆ្អឹង​​​មិ​ន​ត្រូវបានរក​ឃើញ​​និង​​ទទួល​បាន​ការ​​​ព្យា​បាល​​​​​​​​​ទេ​នោះ​ វា​អាច​​​នាំ​ឱ្យ​មាន​កា​រ​បាក់​ឆ្អឹង​​​​ ។ ​​​ការ​បាក់​ឆ្អឹង​​​កើត​មាន​​​​ច្រើន​បំផុត​​​​​លើ​ឆ្អឹង​ខ្នង​​ ត្រគាក និង​កដៃ ។

សុខ​ភាព​​​​ឆ្អឹងមាន​សារ​សំខាន់​​​ខ្លាំង​ណាស់​​​ជួយ​ឱ្យ​រាង​កាយ​​​​លោក​អ្នក​ឱ្យ​​​រឹងមាំ​​ និង​រស់​រ​វើក​ ។ ​​ឆ្អឹង​​ទន់​ខ្សោយ​​​ត្រូវ​​​គេ​​ហៅ​​ថា​​ជា​ជងឺ​ពុក​ឆ្អឹង​ ។ ប្រសិន​​​បើជំងឺ​​ពុក​ឆ្អឹង​​​មិ​ន​ត្រូវបានរក​ឃើញ​​និង​​ទទួល​បាន​ការ​​​ព្យា​បាល​​​​​​​​​ទេ​នោះ​ វា​អាច​​​នាំ​ឱ្យ​មាន​កា​រ​បាក់​ឆ្អឹង​​​​ ។ ​​​ការ​បាក់​ឆ្អឹង​​​កើត​មាន​​​​ច្រើន​បំផុត​​​​​លើ​ឆ្អឹង​ខ្នង​​ ត្រគាក និង​កដៃ ។

* រោគសញ្ញា ៖ ​​​
ជាញឹក​ញាប់ជំងឺនេះ​​មិន​ត្រូវ​បាន​​គេ​​យក​ចិត្ត​ទុកដាក់​​​ច​ាប់អារម្មណ៍​ឡើយ​​ពី​ព្រោះ​​​​អ្នក​ជំងឺ​​មិន​​បាន​ទទួល​រងការ​ឈឺចាប់​​​ឬមាន​​រោគ​​សញ្ញា​​ណា​មួយ​ឡើយ​​​ពោល​គឺ​​​រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​​មួយ​ដែល​​ហួស​​ពេល​ទៅ​ហើយ ។ ​ជា​សំណាង​​​ល្អគេ​​​អាច​ដឹងបាន​​​ដោយការ​ធ្វើតេស្ដ​​​ដ៏​​សាមញ្ញ​​មួយ ​​ ។

​​​បុគ្គល​​ដែលប្រឈម​​ខ្លាំង​នឹង​​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​​​ឬ​ឆ្អឹង​​ខ្សោយ​​​គឺ​បុគ្គល​​ទាំង​ឡាយ​​​ណា​ដែល​​មានវ័យ​​​លើសពី​​​៥០​ឆ្នាំឡើង​​ទៅ​ឬ​អ្នក​​​​​​ជំងឺ​​ដែល​មាន​ការ​ឈឺ​ចាប់​​មិនធ្ងន់ធ្ងរ​​ត្រង់​សន្លាក់​ ។​ ​​ដើម្បី​​ស្វែង​​យល់​​ឱ្យ​កាន់​តែ​​ច្បាស់​ពី​សភាព​​​ជំងឺ​ គេ​​គប្បី​​ធ្វើ​សេត្ដ​​ ហើយ​​​​​​ការ​ថត​កាំរស្មី​​អិុច​​គឺជា​ជម្រើស​​តែ​មួយ​គត់​ ។ ការ​ធ្វើបែប​នេះ​នឹង​​​ផ្ដល់នូវការ​​វា​យ​តម្លៃ​​​ត្រឹមត្រូវ​​អំពី​​ភាព​រឹង​មាំ​​​ឬ​ដង់សីុតេ​​របស់​ឆ្អឹង ។ ប្រសិន​បើ​​​ឆ្អឹង​មាន​កម្រិត​ដង​ស​ីុ​តេ​​​​​ទាប ពួកគេ​នឹង​ត្រូវ​​​​ប្រើ​​ឱស​ថ​​​ ។​​

​*វិធីបង្ការ​
ចំណុច​សំខាន់​​​​បំផុត​គឺ​​ថាគេ​អាច​​​បង្ការ​ជំងឺ​​​ពុក​ឆ្អឹង​បាន ។ ការ​​ផ​្លាស់ប្ដូរ​​​របៀប​របប​រស់​នៅ​សាមញ្ញ​​ៗ​​​​ អាច​ធ្វើ​​​​​​​​​​​​​​​​​​​​​​​ឱ្យសុខ​ភាព​​​​​ឆ្អឹង​​ប្រសើរ​ឡើង​ ។

១-​​​បោះបង់​​​ការ​ជក់​បារី​​ ៖
​-អ្នកជំងឺគួរ​តែ​​ឈប់​​ឬកាត់​បន្ថយ​ការ​ជក់​បារី​​​បារី​​ដ្បិត​វា​ជាកត្ដា​​​​បង្កើ​ន​ហានិ​ភ័យ​​កើត​មានជំងឺ​​​​ពុក​ឆ្អឹង​ ។

២-​​ហាត់​ប្រាណ​​ជា​ប្រចាំ​ ៖
​-​កា​រ​ហាត់​ប្រាណ​មានសារ​ប្រយោជន៍​​​ជួយ​ឱ្យ​​​ឆ្អឹង​​រឹង​មាំ​​ ។ សកម្ម​ភាព​នានា​ដូច​ជា​​​ ការ​ដើរ​​​ ការ​ជិះកង់​ ឬការ​លើក​​​​ទម្ងន់​​​នៅ​ក្លឹប​ហាត់ប្រាណ​​ ​​​​គឺសុទ្ធ​​ជា​សកម្ម​ភាព​​​​ដែ​ល​ប្រើ​ប្រាស់​​​កម្លាំង​​លើ​ឆ្អឹង​​​ធ្វើ​​​ឱ្យ​ឆ្អឹង​ប្រែ​ប្រួល​​​​ទៅតាម​នោះ​​​ ។ សកម្មភាព​​​ទាំង​នេះគួរ​ត្រូវបាន​​ធ្វើ​យ៉ាងហោច​ណាស់​​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ ។

៣-​ទទួ​ល​ទាន​អាហារ​សម្បូរ​​ដោយ​កាល់​ស្យូម​
​- ​ការ​ទទួលទាន​ជាតិកាល់ស្យូម​​គ្រប់​គ្រាន់​​ ​​ផ្ដល់​​សារ​សំខាន់​​​​​ដើម្បី​​​ឱ្យ​ឆ្អឹង​រ​ឹង​មាំ​​​ ។ អាហារ​​​​នានា​​ដូច​​​​​ជា​ បន្លែបៃតង​ ទឹកដោះ​គោ​ ​ហ្វ្រូ​ម៉ា​ ​និង​ទឹក​ដោះ​គោ​ជូរ ​​​គឺសុទ្ធ​​​ជា​ប្រភព​​សម្បូរ​​ដោយ​​កាល់​ស្យូម​​​កម្រិ​ត​ខ្ពស់​ ។ ប្រសិន​បើ​មនុស្ស​មួយ​ចំនួន​​មិន​អាច​ទទួល​ទាន​ទឹក​ដោះគោ​​ និង​ហ្វ្រូ​ម៉ា​​​​ ពួកគេ​​អាច​ទទួល​ទាន​​សណ្ដែក​​សៀង​ជំនួ​ស​​បាន ។ ជាងនេះ​​​ទៅ​ទៀត​ ការ​ទទួល​​ទានអាហារ​បន្ថែម​ដែល​មាន​ជាតិ​កាល់​ស្យូម​​​ន​ិងវីតាមីន​D​ក៏​មាន​ប្រយោជន៍​​ផង​ដែរ ។ ​អាហារ​​បំប៉ន​​​ទាំងនេះ​​មិន​គួរ​​ទទួល​ទាន​​​​​​ក្នុង​ពេល​បាយ​ឡើយ​ ដោយ​សារ​​​​ជាតិ​អាសីុត​​​​​អាច​កាត់​​បន្ថយ​​ការ​ស្រូប​យក​​វីតាមីន​​ពី​ក្រពះ​ ។ ​ជាតិ​កាល់​ស្យូម​​​គួរ​ទទួល​ទាន​ដោយ​ប្រុង​ប្រយ័ត្ន​ ​​​​សម្រាប់​អ្នកជំងឺ​​ដែល​មាន​ជំងឺតម្រង​នោម​​​ឬបេះ​ដូង​​ ។ ដូច្នេះ​​​វាជាការ​ប្រសើ​រ​​បំផុត​​ដែល​ត្រូវ​ទទួល​ការ​ណែនាំ​​​ពី​វេជ្ជ​​បណ្ឌិត​​ ។  ​​

ប្រសិន​បើ​​​អ្នកមាន​អាយុ​លើស​ពី​​៥​០​ឆ្នាំ​​​ឬ​ប្រសិន​បើ​​អ្នកមានការ​ឈឺសន្លាក់​​​​​អ្នក​គួ​រ​​​​ទៅ​ជួប​​វេជ្ជ​បណ្ឌិត​​ដើម្បី​វា​យ​តម្លៃ​​​ស្ថាន​ភាព​របស់​​លោក​អ្នក ពាក់​ព័ន្ធ​នឹង​​ជំងឺពុក​ឆ្អឹង​​​ដែល​អាច​កើតមាន​ ។ ការ​ធ្វើតេស​្ដ​​មាន​ភាព​ឆាប់​រហ័ស​​ និង​​សាមញ្ញ​​ ការ​ព្យាបាល​​ធ្វើ​​ឡើង​តាម​រយៈ​​​ការប្រើប្រាស់​​ឱសថ​ ។ ការ​ធ្វើ​បែប​នេះ​ន​ឹង​​ជួយបង្ក​​ការ​បាក់ឆ្អឹង​ និង​ធ្វើ​​ឱ្យ​​អ្នក​មាន​​សុខ​ភាព​ល្អ ​៕

​​បក​ស្រាយ​​​​​ដោយ​វេជ្ជ​បណ្ឌិត​Andrew Quoc Dutton នាយ​​កវេជ្ជ​សាស្ត្រ និង​ពិគ្រោះ​យោ​បល់​​​​គ្រូ​ពេទ្យ​​វះកាត់​ឆ្អឹង​​ក្រុម​ការ​ងារ​ជំងឺឆ្អឹង​​ អេស​អឹម​ជី​(​SMG)​​ ប្រទេស​សិង្ហបុរី​