ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​ដែល​ឃាតករ​ដុតសម្លា.ប់​​ទាំង​ដៃ​ជាប់​ខ្នោះ​​…​​ដឹក​​​មក​​តម្កល់​​​​​វត្ត​ស្ទឹង​មាន​ជ័យ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សាកសព​បុរស​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​ឃាតក​របាន​ព្យាយាម​ដុត​សាកសព​កម្ទេច​ចោល ដែល​គេ​សន្និដ្ឋាន​ភាគច្រើន​គឺជា​ជនជាតិ​ចិន​នោះ ពេល​នេះ ​ត្រូវ​បាន​កម្លាំង​ស្នង ការ​ខេត្ត​បញ្ជូន​សាកសព​ទៅ​កា​កាន់​នាយកដ្ឋាន​នគរបាល​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៧…

ខេត្តបាត់ដំបង​ ៖ សាកសព​បុរស​ម្នាក់​ដែល​ត្រូវ​គេ​សម្លាប់​ទាំង​ដៃ​ជាប់​ខ្នោះ ហើយ​ឃាតក​របាន​ព្យាយាម​ដុត​សាកសព​កម្ទេច​ចោល ដែល​គេ​សន្និដ្ឋាន​ភាគច្រើន​គឺជា​ជនជាតិ​ចិន​នោះ ពេល​នេះ ​ត្រូវ​បាន​កម្លាំង​ស្នង ការ​ខេត្ត​បញ្ជូន​សាកសព​ទៅ​កា​កាន់​នាយកដ្ឋាន​នគរបាល​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៧ តុលា តាម​ការ​ស្នើ​របស់​ស្ថានទូត​ចិន​ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​ស្នងការ​ខេត្ត​។ សូមរំលឹកថា៖ ជានរណា​ឃោរឃៅម្ល៉េះ? ដុតមនុស្សទាំង​ដៃ​ជាប់ខ្នោះ

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ​តុលា ​នេះ​ថា សាកសព​ជាប់​​ខ្នោះដៃ ដែល​ត្រូវ​ឃាតករព្រួត​គ្នា​សម្លាប់​យ៉ាង​ឃោ​រ​ឃៅ​ ហើយ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​ក្បាលស្ពាន​ដង​ទង់ នៅ​ស្រុក​រតន​មណ្ឌល​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​បច្ចេកទេស នៅ​រាជធានី​ភ្នំពេញ​ហើយ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ត្រូវ​បញ្ជូន​សាកសព​នោះ​ទៅ​កាន់​នាយកដ្ឋាន​បច្ចេកទេស ព្រោះ​ជន​រង​គ្រោះ​ត្រូវ​បាន​សង្ស័យ​ភាគច្រើន​អាច​ជា​ជនជាតិ​ចិន ដោយ​មានការ​ស្នើ​សុំ​ពី​ស្ថានទូត​ចិន​ ។

បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ សាកសព​ជន​រង​គ្រោះ​ដែល​គេ​សន្ន​ដ្ឋា​ន​ជា​ជនជាតិ​ចិន​នោះ ត្រូវ​បាន​ក្លា​ស្សេ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​រាជធានី​ភ្នំពេញ ហើយ​នាយកដ្ឋាន​បច្ចេកទេស​នឹង​ធ្វើ​កោសល្យវិច័យ​បន្ថែម​ទៀត​ឲ្យ​បាន​ល្អិតល្អន់​លើ​សាកសព​នោះ​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​ទាំង​ដៃ​ជាប់​ខ្នោះដៃ​ក្រពាត់​មក​ក្រោយ នៅ​ក្បែរ​ក្បាលស្ពាន​ដងទង់ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​:​មណ្ឌល ​។ សាកសព​នោះ​ ត្រូវ​គេ​ដាក់​ខ្នោះ​ជាប់ដៃ​មក​ក្រោយ យក​ថង់​ប្លា​ស្ទិ​ក​ច្រក​ក្បាល ហើយ​ត្រូវ​ក្រុម​ឃាតក​របាន​ព្យាយាម​យក​ភ្លើង​ដុត​ឆេះ​រោល​ខ្លោច​រាង​កាយ​ ស្ទើរ​មើល​មិន​យល់​។

បន្ទាប់​ពី​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​ជាបឋម សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា «សាកសព​បុរស​នោះ​អាច​ជា​ជនជាតិ​ចិន​ច្រើន​ជាង ការ​វាយតម្លៃ​ទៅ​លើ​ជន​ជាតិ​ខ្មែរ ​។ នេះ​ជា​អំពើ​ឃាតកម្ម ហើយ​ឃាតករ​អាច​មាន​បក្សពួក​ចាប់ពី​២​នាក់​ឡើង​ទៅ​ ។​ គេ​សង្ស័យ​ក្រុម​ឃាតករ​បាន​សម្លាប់​ជន​រង​គ្រោះ​នៅ​កន្លែង​ផ្សេង ហើយ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បែរ​ស្ពាន​ខាងលើ» ។

ប៉ុន្តែ​យ៉ាងណា​ រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​អះអាង​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ និង​អំពី​តម្រុយនៃ​ក្រុម​ជន​ដៃដល់​នៅឡើយ​ទេ ​។ សូ​ម្បី​តែ​អត្តសញ្ញាណ​ជន​រង​គ្រោះ ក៏​មិន​ទាន់​ស្គាល់​ជាក់លាក់​ដែរ​។ ព្រោះ​ពេល​នេះ ​កម្លាំង​ជំនាញ​កំពុង​ពូត​ដៃ​គ្នា​តាម​ស្រាវជ្រាវ​នៅឡើយ ។

អត្ថបទសរសេរ ដោយ