រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់មិត្តហ្វូនខេមបូឌានលីកកាលពីថ្ងៃអាទិត្យ ទី២៧ មេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិបានយកឈ្នះក្រុម Western Uni FC ក្នុងលទ្ធផល៤ទល់៣ និងមួយប្រកួតទៀតក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមចម្ការកៅស៊ូបឹងកេត១ទល់០ យ៉ាងលំបាក ។

នៅតង់ទី១ ក្រុម Western Uni FC បានចាប់យកឱកាសដែលមិននឹកស្មានដល់ ដោយលេងទើបបាន៤នាទី កីឡាករពាក់អាវលេខ៩ Privat បានស៊ុតបាល់បញ្ចូលទីគូប្រកួត១គ្រាប់ បន្ទាប់មកលេងបាន៤នាទីទៀត គឺនៅនាទីទី៨ កីឡាករពាក់អាវលេខ១០ David Njoku រកបាន១គ្រាប់ឱ្យក្រុមរបស់ខ្លួនដែរ ។ ការរកបានគ្រាប់បាល់នាំមុខ២គ្រាប់របស់ក្រុម Westurn Uni FC ធ្វើឱ្យក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រពុលមុខយ៉ាងខ្លាំង ក៏បានលេងសម្រុករហូតរកបាន២គ្រាប់សងវិញភ្លាមៗដោយកីឡាករពាក់អាវលេខ១៣ Tani ReiJin នៅនាទីទី១៦ និងកីឡាករពាក់អាវលេខ១៦ ធិន សុក នៅនាទីទី១៧ ធ្វើឱ្យចប់តង់ទី១ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា ២ទល់នឹង២ ។
ចូលដល់តង់ទី២ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិលេងសម្រុកខ្លាំងជាងមុនរហូតរកបានគ្រាប់បាល់ចំនួន២គ្រាប់ទៀត ដែលរកបានដោយកីឡាករពាក់អាវលេខ៩ នួន បូរី តែម្នាក់ឯងនៅនាទីទី៥៨ និង៦៩ ។ លុះដល់នាទីទី៨៦ កីឡាករពាក់អាវលេខ១០ David Njuko របស់ក្រុម Western Uni FC រកបាន១គ្រាប់ចុងក្រោយឱ្យក្រុមរបស់ខ្លួនធ្វើឱ្យចប់ការប្រកួតក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិឈ្នះក្រុម Western Uni FC ៤ទល់៣ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៅពេលនេះលេងបាន៩ប្រកួតមាន១៤ពិន្ទុ គឺឈ្នះ៤ប្រកួត ស្មើ២ប្រកួត និងចាញ់៣ប្រកួត ។ ចំណែកក្រុម Western Uni FC លេងបាន៩ប្រកួត មាន៧ពិន្ទុ ដោយឈ្នះ១ប្រកួត ស្មើ៤ប្រកួត និងចាញ់៤ប្រកួត ។
ចែករំលែកព័តមាននេះ