ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សម្បត្តិ រក្សា​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្រោយ​យកឈ្នះ​កីឡាករ​អៀរ​ឡង់​ដោយ​ពិន្ទុ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្របីព្រៃ​ពេជ្រ សម្បត្តិ នៅ​តែ​អាច​បន្ត​រក្សា​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ក្រោយ​យកឈ្នះ​កីឡាករ​AARON CLARKE មក​ពី​ប្រទេស​អៀរ​ឡង់​ដោយ​ពិន្ទុ ក្នុង​ការ​ដាក់​ខ្សែក្រវាត់​ឱ្យ​ប្រកួត​ដណ្ដើម​នៅ​លើ​សង្វៀន​ទូរ​ស្សន៍​ហង្ស​មាស​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្របីព្រៃ​ពេជ្រ សម្បត្តិ នៅ​តែ​អាច​បន្ត​រក្សា​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ក្រោយ​យកឈ្នះ​កីឡាករ​AARON CLARKE មក​ពី​ប្រទេស​អៀរ​ឡង់​ដោយ​ពិន្ទុ ក្នុង​ការ​ដាក់​ខ្សែក្រវាត់​ឱ្យ​ប្រកួត​ដណ្ដើម​នៅ​លើ​សង្វៀន​ទូរ​ស្សន៍​ហង្ស​មាស​កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។

តាម​ការ​សង្កេត​ការ​ប្រកួត​នា​ពេល​នោះ អ្នក​ប្រដាល់​មក​ពី​ប្រទេស​អៀរ​ឡង់​រូប​នេះ​ធ្វើ​មិនបាន​ល្អ​ទាល់តែ​សោះ​មិន​សក្តិ​សមជា​ម្ចាស់​ខ្សែក្រវាត់​ISKA២​ស្ថាប័ន​ប្រចាំ​ប្រទេស​អៀរ​ឡង់​ឡើយ​។ ជាក់ស្ដែង​ការ​មក​ប៉ះ​ពេជ្រ សម្បត្តិ​លើក​នេះ​ប្រកួត​៥​ទឹក​ពេញ​ជា​លក្ខណៈ​ហ្គ​ង់​ចេញ​ម្រាម មិន​អាច​ធ្វើ​អ្វី​ពេជ្រ សម្បត្តិ​បាន​ឡើយ​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​របស់​គេ​ក្នុង​ការ​ដណ្ដើម​យក​ខ្សែក្រវាត់​ពី​ពេជ្រ សម្បត្តិ គឺ​មិន​សម​តាម​បំណងនោះ​ទេ ។ ការ​ប្រកួត​តាំងពី​ទឹក​ទី​១​ដល់​ទឹក​ទី​៤​ទោះបី​AARON CLARK​ព្យាយាម​ប្រើ​គ្រប់​ល្បិច​ដើម្បី​ដាក់​សម្ពាធ​លើ​ពេជ្រ សម្បត្តិ​យ៉ាងណា​ក៏​ដោយ​ក៏​ពេជ្រ សម្បត្តិ នៅ​តែ​កំដរ​បាន​គ្រប់​ស្នៀត​។

ជា​ពិសេស​នៅ​ដើម​ទឹក​ទី​៥​ពេជ្រ សម្បត្តិ បាន​បង្កើន​ការ​វាយលុក​យ៉ាង​សន្ធាប់​ក្នុង​គោលបំណង​ផ្ដួល​គូប្រកួត​ឱ្យ​បាន​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ប៉ុន្តែ​ទៅ​អត់​រួច​បាន​ត្រឹម​យកឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា វា​ជា​រឿង​ល្អ​បំផុត​ដែល​កីឡាករ​ពេជ្រ សម្បត្តិ អាច​ការពារ​តំណែង​ម្ចាស់​ខ្សែក្រវាត់​មាស​មិន​ឱ្យ​របូត​បាន​។ ការ​ប្រកួត​៥​ទឹក​ពេញ​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ពេជ្រ សម្បត្តិ​ឈ្នះ​ពិន្ទុ​AARON CLARK​ដោយ​ឯកច្ឆ័ន្ទ​។​ក្រោយ​ចប់​ការ​ប្រកួត កីឡាករ​ពេជ្រ សម្បត្តិ ទទួលស្គាល់​អ្នក​ប្រដាល់
មក​ពី​ប្រទេស​អៀរ​ឡង់​ម្នាក់​នេះ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​គួរសម​។

ចំណែក​គូ​ផ្សេង​ទៀត កីឡាករ​លន បញ្ញា បានយកឈ្នះ​កីឡាករ​ALEX PETROULIAS មក​ពី​អូស្ត្រាលី​ដោយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​៥​ទឹកពេញ ដណ្ដើម​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៧គីឡូក្រាម ។ កីឡាករ​ALEX PETROULIAS​ថ្វី​ត្បិត​មានឱកាស​តស៊ូ​ប្រកួត​ដល់​ចប់​ទឹក​ទី​៥​ក៏​ពិតមែន ប៉ុន្តែ​ត្រូវ​លន បញ្ញា ដេញ​វាយ​ស្ទើរតែ​មិន​មានឱកាស​តដៃ​បានជា​ពិសេស​នៅ​ចុង​ទឹក​ទី​៥​។

កីឡាករ​ហុង សុវណ្ណ​ចាន់​សុធី ក្លាយជា​ម្ចាស់​ពាន​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​បន្ទាប់​ពី​យកឈ្នះ​ពិន្ទុ​កីឡាករ​TYLER HOGAN​មក​ពី​ប្រទេស​អង់គ្លេស​ក្នុង​លទ្ធផល​៤-១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ