ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក ខេ​ម ចាន់ ឡើង​កូដ​ស្វាគមន៍​​ថៃ ក្ដៅ​ៗ​ក្រោយ​ពី​កាន់​ពាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ទើបតែ​កាន់​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​​​ខែ​កក្កដា​សោះ ពេល​នេះ​កីឡាករ​វ័យក្មេង ខេ​ម ចាន់ ត្រូវ​បាន​គេ​លើក​ឲ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ ហើយ​នេះ​គឺជា​អ្វី​ដែល​កីឡាករ​រូប​នេះ​ប្រាប់​ថា​ស្រមៃ​ជា​យូរ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ដោយ​ទើបតែ​កាន់​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​​​ខែ​កក្កដា​សោះ ពេល​នេះ​កីឡាករ​វ័យក្មេង ខេ​ម ចាន់ ត្រូវ​បាន​គេ​លើក​ឲ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ ហើយ​នេះ​គឺជា​អ្វី​ដែល​កីឡាករ​រូប​នេះ​ប្រាប់​ថា​ស្រមៃ​ជា​យូរ​មក​ហើយ ។ កីឡា​ករ​ថៃ Sayam Thai គឺជា​គូប្រកួត​របស់​គេ​សម្រាប់​ដំណាក់​ស្ទាបស្ទង់​មើល​សមត្ថភាព ក្រោយ​ពី​ការ​កាន់​ពាន​ជើងឯក ។ អ្នក​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​១៩ ខែតុលា នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock out Serie by K-Cement ក្នុង​ពេល​ដែល​ការ​ប្រកួត​ជើងឯក រដូវ​កាល​ទី​៦​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ជម្រុះ​ពី​១៦​នាក់​យក​៨​នាក់​ជំហាន​បន្ត ។

កីឡាករ​កម្ពុជា​រូប​នេះ ត្រូវ​បាន​គេ​ចាប់​អារម្ម​ណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Sayam Thai ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង​មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​នោះ​ទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់​មានការ​ចាប់​អារម្ម​ណ៍ ជា​ពិសេស​គឺ​វត្តមាន​កីឡាករ ខេ​ម ចាន់ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ​ទើបតែ​កាន់​ពាន​ជើងឯក​ក្ដៅ​ៗ​។

សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​១៦​រូប ប្រកួត​ជម្រុះ​យក​៨​រូប ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​រូប​ទៅ​ប្រកួត​យក​៤​រូប​នៅ​ជុំ​ទី​៣​បន្ត​ទៀត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួតថ្លែង​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ខេ​ម ចាន់ ដោយសារ​តែ​រូបគេ​គឺជា​ជើង​ខ្លាំង ហើយ
បើ​ទោះជា​មិនសូវ​មានបទពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​កន្លង​មក ប៉ុន្តែ​សមត្ថភាព​របស់​គេ​ល្អ​លោក​ពេញចិត្ត ។ ម្យ៉ាង មក​ពី​លោក​ចង់​លើកមុខ​ម្ចាស់​ពាន​ផង ទើប​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជាល​ក្ខៈ​អន្តរជាតិ ដើម្បី​ឲ្យ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​កីឡាប្រដាល់​។

លោក​ប្រកាស​ថា វត្តមាន​របស់​កីឡាករ​ថៃ Sayam Thai លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ ខេ​ម ចាន់ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​រូប​នេះ អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ​ក៏ដោយ ។ លោក​ក៏​បាន​កំណត់​ឲ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍ផង​ដែរ​មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ ។

លោក សេង ក​ដិ​កា ថ្លែង​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ គូ​នេះ​មានការ​ចាប់អារម្មណ៍​ច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​​កីឡា​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ