ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…សតិអត់គ្រប់ទេ តែ​គាត់លួច​ឡាន​គេ​បើក​​យ៉ាងត្រង់​ផ្លូវ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖​ សេចក្តី​រាយ​ការណ៍ឱ្យដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​តុលា មាន​ករណី​ជន​សតិ​មិន​ប្រក្រតី​ម្នាក់ បាន​លួច​រថយន្ត​ដឹក​អេ​ត​ចាយ​បើក​ចេញ​ទៅ ខណៈម្ចាស់​ចត​ទុក​មុខ​ផ្ទះ​មិន​បាន​ដក​សោ​​ពេល​ចូល​ហូប​បាយ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ…

ខេត្តកណ្តាល​ ៖​ សេចក្តី​រាយ​ការណ៍ឱ្យដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​តុលា មាន​ករណី​ជន​សតិ​មិន​ប្រក្រតី​ម្នាក់ បាន​លួច​រថយន្ត​ដឹក​អេ​ត​ចាយ​បើក​ចេញ​ទៅ ខណៈម្ចាស់​ចត​ទុក​មុខ​ផ្ទះ​មិន​បាន​ដក​សោ​​ព
េល​ចូល​ហូប​បាយ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ តែ​សំណាងល្អ​បាន​ឆែក​មើល​កាមេរ៉ា​សុ​វត្តិភាព ក៏ឃើញ​ដាន​​ចាប់​បាន​វិញ​ទាំង​ឡាន​ទាំង​ចោរ ត្រង់ចំណុច​ស្រុក​ស្អាង ខេត្តកណ្តាល ។

សេចក្តី​រាយ​ការ​ណ៍បន្ត​ថា ជនសង្ស័យ​ឈ្មោះ សៅ វិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី មាន​ទីលំនៅ ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដេ​ី​ម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​រថយន្ត​ឈ្មោះ ហេង សុខ​ពៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តា​ល ជាអ្នកទិញ​.​លក់​អេ​ត​ចាយ ។

តាម​សំដី​ម្ចាស់​រថយន្ត​បាន​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា រថយន្ត​របស់​គាត់​១​គ្រឿង​ដែល​ត្រូវ​ជន​ឡប់សតិ​លួច​នោះ ម៉ាក​HYUNDAI MIGHTY ពណ៌​ស សេរី​ឆ្នាំ​២០០០ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3B.5819 ។ មុន​កើតហេតុ​រូប​គាត់​(​ហេង សុខ​ពៅ​)​បាន​បើករថយន្ត​ដើរ​ទិញ​អេ​ត​ចាយ​តាម​ភូមិ នៅ​ពេល​ទិញ​បាន​ពេញ​រថយន្ត​ហើយ ក៏​បើក​ទៅ​ផ្ទះ​ចូល​ហូប​បា យ ដើម្បី​ដឹក​យក​ទៅ​លក់​ឲ្យ​ម៉ូយ​បន្ត ហើយ​គាត់​ក៏​មិន​បាន​ដក​សោរ​កុងតាក់​ចេញ​ទេ ដោយ​គិត​ថា ចូល​ហូប​បាយ​មួយ​ភ្លែត​ប្រ​ញ៉ាប់​ចេញដំណើរ​ទៅ​ទៀត ។

លុះ​ពេល​ហូប​បាយ​រួច​ហើយ​គាត់​បាន​ចេញពី​ក្នុងផ្ទះ​មក​វិញ ស្រាប់តែ​ចោរលួច​បេ​ី​ក​រថយន្ត​ដែល​មាន​ដឹក​អេ​ត​ចាយ​សំពីងសំពោង​នោះ​ចេញ​ទៅ​បាត់ ។ ឃើញ​ដូច្នោះ​គាត់​ក៏​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ក៏​ឃេ​ី​ញ​ជនសង្ស័យ​បេ​ី​ក​រថយន្ត​គាត់ ចេញ​ទៅ​តាម​ផ្លូវ​លេខ ២១ ឆ្ពោះទៅ​ទិញ​ខាងត្បូង (​ផ្លូវ​ទៅ​ឡុ​ង​ប៊ិ​ន​ព្រំដែន​ប្រទេស​វៀតណាម​) ទេ​ី​ប​ចាត់​ឲ្យ​កូនចៅ គាត់​ជិះ​ម៉ូតូ​តាម​រក​ចោរ ។ ពេល​កូនចៅ​ជិះ​ម៉ូតូ​តាមដាន​រហូត​ដល់​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេតកណ្តាល ក៏​ឃេ​ី​ញ​ជនសង្ស័យ​កំពុង​បេ​ី​ក​រថយន្ត​នៅ​លើ​ដងផ្លូវ ហាក់ដូចជា​មិន​ខ្វល់ខ្វាយ​ដែល​ម្ចាស់​កំពុង​តាម​ចាប់ខ្លួន​នោះ​ទេ ។

ពេល​នោះ​ កូនចៅ​គាត់​ក៏​បាន​ស្ទាក់​ចាប់​រថយន្ត​ភ្លាម នឹង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​ជា​ចោរ លួច​រថយន្ត​ដឹក​អេ​ត​ចាយ​នោះ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ដែល​គេ​មិន​ទាំង​ដឹងខ្លួន​ផង​ថា ឡើង​បើករថយន្ត​នេះ​មាន​គោលបំណង​យក​ទៅ​ណា​ផង ឃើញ​ម្ចាស់​ទុក​ចោល​ចេះ​តែ​បើក​ចេញ​ទៅ ៕

អត្ថបទសរសេរ ដោយ