ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Land Rover មិន​​បារម្ភ​ខ្លាច​បាត់​​បង់​ទី​ផ្សារ ​​ខណៈ​យីហោ​​ថ្មី​ក​ក្រើក​​​ពិភព​​លោក SUV ​ត្រៀម​​ផលិត​

11 ឆ្នាំ មុន

តាម​បណ្តាញ​​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ថ្មីៗ​នេះ​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ Land Rover ​​របស់​ចក្រ​ភព​អង់​គ្លេស បាន​អះ​អាង​ថា ខ្លួន​មិន​​បារម្ភ​​ពី​ការ​ដណ្តើម​ទី​ផ្សារ​​រថយន្ត​​ SUV របស់​​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ប្រណីត​យីហោ Bentley ​និង​​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ស្ព័រ​លំដាប់​​កំពូល​​លើ​ពិភព​លោក​​របស់​ប្រទេស​អុីតាលី​ Lamborghini ដែល​កំពុង​​ត្រៀម​ចេញ​ម៉ូដ​ថ្មី​​ជា​ប្រភេទ​​ SUV ដំបូង​​បំផុត​របស់​ខ្លួន​នោះ​

តាម​បណ្តាញ​​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា ថ្មីៗ​នេះ​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ Land Rover ​​របស់​ចក្រ​ភព​អង់​គ្លេស បាន​អះ​អាង​ថា ខ្លួន​មិន​​បារម្ភ​​ពី​ការ​ដណ្តើម​ទី​ផ្សារ​​រថយន្ត​​ SUV របស់​​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ប្រណីត​យីហោ Bentley ​និង​​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ស្ព័រ​លំដាប់​​កំពូល​​លើ​ពិភព​លោក​​របស់​ប្រទេស​អុីតាលី​ Lamborghini ដែល​កំពុង​​ត្រៀម​ចេញ​ម៉ូដ​ថ្មី​​ជា​ប្រភេទ​​ SUV ដំបូង​​បំផុត​របស់​ខ្លួន​នោះ​ឡើយ​​ ។

ថ្មីៗ​នេះ ក្រុម​ហ៊ុន​​ Land Rover ​បាន​បង្ហាញ​​នូវ​ជំនាន់​ថ្មី​នៃ​សែ​ស្រឡាយ​​ម៉ូដែល​​ Range Rover របស់​ខ្លួន​​ ដែល​កំពុង​រីក​រាយ​ជាមួយ​នឹង​កំណើន​​ជាក់​លាក់​​នៃ​ការ​លក់​​​គួរ​ឱ្យ​ស្ញប់​ស្ញែង​ ។ នៅ​គ្រា​នោះ​ដែរ​ Lamborghini ​នឹង​ណែ​នាំ​​​​នូវ​រថយន្ត​ម៉ូដែល​​ SUV ​ជា​លើក​ដំបូង​​របស់​ខ្លួន​ ចាប់​តាំង​ពី​ទស​វត្ស​​ទី​៩០គឺ Rambo Lambo LM002 ​ដែល​មិន​ទទួល​បាន​ជោគ​ជ័យ​​ ជាមួយ​នឹង​ម៉ូដែល​  Urus ស៊េរី​ថ្មី​​របស់​ខ្លួន​ដើម្បី​វាយ​លុក​​ទី​ផ្សារ​​​​នៅ​ក្នុង​ឆ្នាំ​២០១៧​ ។ ចំណែក​​​ Bentley វិញ​ ក៏​ចង់​ធ្វើ​ការ​​​ផ្លាស់​ប្តូរ​នូវ​មធ្យោ​បាយ​នានា​ លើ​ពិភពលោក​​ឱ្យ​ងាក​​មក​មើល​​​រថយន្ត​ប្រភេទ​​នេះ​ផង​ដែរ​ ដែល​ជា​រថយន្ត​​ SUV ​មាន​កម្លាំង​​ថាម​ពល​ខ្លាំង​ក្លា​​ និង​មាន​​លក្ខណៈ​ប្រណីត​ជាង​គេ​បំផុត​ ។ បើ​និយាយ​​ពី​តម្លៃ​វិញ​​​ ក្រុម​ហ៊ុន​​​​ពុំ​ទាន់​​បាន​​​ប្រកាស​ចេញ​​នៅ​ឡើយ​ទេ​​​ ​គឺ​គ្រាន់​​តែ​ថ្លៃ​ជាង​​​ Range Rover តិច​តួច​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​​ថា Bentley គឺ​ជា​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​ប្រណីត​ធំ​មួយ​​របស់​អង់​គ្លេស​​​ ដែល​ពុំ​ធ្លាប់​​​ផលិត​រថយន្ត​​​ SUV ​ឡើយ​​ ចំណែក​​រថយន្ត​​ដែល​ខ្លួន​​គ្រោង​​នឹង​បង្ហាញ​​ខ្លួន​នោះ​ នឹង​មាន​វត្ត​មាន​លើ​ទី​ផ្សារ​​នៅ​​ឆ្នាំ​២០១៦​​ខាង​មុខ​ ជាមួយ​នឹង​កំណែ​​​ទម្រង់​ថ្មី​​នៃ​ម៉ាសុីន​​​កូន​កាត់​​ប្រើ​ថាម​ពល​​អគ្គិ​សនី​ និង​សាំង​​ដែល​បង្កើត​ឡើង​​​សម្រាប់​ឆ្នាំ​​​២០១៧​ ។ បន្ថែម​​លើ​នោះ​​​​​​​​​​ Bentley នឹង​​ត្រូវ​​វាយ​លុក​​ទី​ផ្សារ​​របស់​​​ Land Rover ដែល​ជា​រថយន្ត​ SUV មាន​បទ​​ពិសោធន៍​​ទូលំ​ទូលាយ​​​នៃ​សមត្ថ​ភាព​​​បើក​បរ​ក្នុង​ស្ថាន​ភាព​ផ្លូវ​លំបាក​ៗ ៕