ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អត្រាមានការ​ងារ​ធ្វើ​​តាម​ទីក្រុង​​ក្នុង​ប្រទេស​ចិន​​កើន​ឡើង​​​ជាង​​3លាន​នាក់​​ក្នុង​ត្រីមាស​ទី​​1ឆ្នាំ 2014

11 ឆ្នាំ មុន

ក្រសួងធនធាន​មនុស្ស​​និង​សន្ដិសុខ​​ស​ង្គម​របស់​​ចិន​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​​រយៈ​ពេល​​​​៣ខែ​ដំបូង​​នៃ​ឆ្នាំ​​​២០១៤​ នេះ ​អត្រា​មានការ​ងារ​ធ្វើ​​​នៅ​​តាម​តំបន់​ទីប្រជុំជន​​​ឬទីក្រុង​​ក្នុងប្រទេស​ចិន​​បាន​កើន​ឡើង​​ជាង​​៣,៤​លាន​នាក់ ។ កំណើន​​​នេះខ្ពស់​​ជា​ង​តួ​លេ​ខ​​នៅ​ក្នុង​អំឡុង​​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​​មុន​​បើ​ទោះ​​ជា​កំណើន​​សេដ្ឋកិច្ច​ក្នុង​ប្រទេសធ្លាក់​​​ចុះ​ទៅ​ក្នុង​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ចា​ប់​តាំង​​ពីត្រីមាស​ទី​​៣​នៃឆ្នាំ​​​

​​​​ក្រសួងធនធាន​មនុស្ស​​និង​សន្ដិសុខ​​ស​ង្គម​របស់​​ចិន​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​​រយៈ​ពេល​​​​៣ខែ​ដំបូង​​នៃ​ឆ្នាំ​​​២០១៤​ នេះ ​អត្រា​មានការ​ងារ​ធ្វើ​​​នៅ​​តាម​តំបន់​ទីប្រជុំជន​​​ឬទីក្រុង​​ក្នុងប្រទេស​ចិន​​បាន​កើន​ឡើង​​ជាង​​៣,៤​លាន​នាក់ ។ កំណើន​​​នេះខ្ពស់​​ជា​ង​តួ​លេ​ខ​​នៅ​ក្នុង​អំឡុង​​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ​​មុន​​បើ​ទោះ​​ជា​កំណើន​​សេដ្ឋកិច្ច​ក្នុង​ប្រទេសធ្លាក់​​​ចុះ​ទៅ​ក្នុង​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ចា​ប់​តាំង​​ពីត្រីមាស​ទី​​៣​នៃឆ្នាំ​​​២០១២​ ក៏ដោយ​ ។

លោក​​​Li Zhong អ្នក​នាំ​ពាក្យ​​របស់ក្រសួង​​បាន​ថ្លែង​ប្រាប់​អ្នក​សា​រ​ព័ត៌មាន​​ថា អត្រា​អត់​​ការ​ងារ​ធ្វើ​​នៅ​តាម​តំបន់​​ទី​ក្រុង​​ដែល​បាន​ចុះ​បញ្ជី​​​​នៅ​ក្នុង​ដំណាច់​​​ខែ​មីនា​កន្លង​មក​​មាន​​​៤,១​%​​ ធ្លាក់​ចុះ​​ពី​មួយឆ្ន​ាំទៅ​មួយ​ឆ្នាំ ។ ​​លោក​បានបន្ត​​ទៀត​ថា​ ការ​កើន​ឡើង​​នៅ​ក្នុង​​អត្រាការ​ងារ​​​​និងការ​ថយ​ចុះ​​​នៃ​ភាព​អត់​ការ​ងារ​ធ្វើ​គឺ​​​​សម្រេច​ដោយ​​កត្ដា​​​៣​ចំណុច​សំខាន់​​ៗ​រួម​មាន​​​ ការ​ធ្វើ​ឱ្យ​ប្រសើរ​​​ឡើង​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​​​​​សេដ្ឋកិច្ច​​​ ការ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​​​នៃវិធាន​​​​ការ​ដ្ឋបាល ​​និង​​​វិធាន​ការ​ការ​ងារ​ជំនាញ​​​ ។

​ក្រសួង​ក៏បាន​អះអាង​ផង​ដែរ​ថា ​​រដ្ឋា​ភិ​បាល​​​​​​​​​​​​​​​​កណ្ដាល​ក៏បាន​​​ពុះពារ​​ដើម្បី​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង​​នូវ​ស្ថាន​ភាពនៃ​ភាពមានការ​ងារ​ធ្វើ​​សម្រាប់​កម្មករ​​នៅតាម​តំបន់​ជន​បទ​ផង​ដែរ​​ដែល​ក្នុង​នោះ​​បាន​បង្កើត​​​ការ​ងារ​​ពល​រដ្ឋ​ចំនួន​​​៧,៣​លាន​នាក់​​ក្នុង​សហ​គ្រា​ស​ក្នុង​ស្រុក ​​និង​បាន​រៀប​ចំ​ការ​ងារ​​​ឱ្យ​​​ពលរដ្ឋ​បាន​ធ្វើ​​ការ​ចំនួន​៦,៥លាន​នាក់​​នៅ​តំបន់​ផ្សេង​ៗ​​​ ។ ជាង​នេះ​ទៅទៀត​អត្រា​​ពល​ករ​​ចំណាក​​ស្រុក​​របស់​​​​​​​​​​​​​​​​​​​ប្រទេស​ចិន​មាន​ចំនួន​​​២៦៩​លាន​នាក់​នៃបរិមាណ​​​៥៤​%​ដែល​​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​កំណើត​​​របស់​ពួកគេ ៕​​