ផ្អើល​​ស្ត្រី​ជន​ជាតិហូឡង់ម្នាក់​ដេកស្លាប់ក្នុង​ផ្ទះ​ជួល និង​កូនស្រី​​​អាយុ​​១ខួប​របួស​​ធ្ងន់សន្លប់​​​​ សង្ស័យជាករណី​​ឃាត​កម្ម​​


រាជធានី​ភ្នំ​ពេញ ៖ ប្រពភ​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឱ្យដឹង​ថា ស្ត្រី​ជន​ជាតិហូឡង់ម្នាក់​ ដែល​​ត្រូវ​ជា​ម្តា​​យ​​ដេកស្លាប់ក្នុង​ផ្ទះ​ជួលយ៉ាង​អាណោច​អាធ័ម ដោយ​មានឈាមប្រឡា​ក់​ពេញ​ខ្លួន​​ ចំណែកកូនស្រី​​អាយុ​​១ខួប​រងរបួស​​ធ្ងន់ ដេកសន្លប់​ស្តូកស្តឹង​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ ។

ហេតុការ​ណ៍​​នេះបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៨ មេសា​ នៅចំណុច​ផ្ទះជួលលេខ​​១៧២ ផ្លូវ​​នរោត្តម សង្កាត់​ទន្លេ​​បាសាក់​​ ខណ្ឌ​​ចំការ​មន ខណៈ​​អ្នក​បោស​សម្អាត​​ឡើង​ទៅ​​លើ​​ផ្ទះ​​ប្រទះ​ឃើញ​។

ពេលនេះ​​សមត្ថកិច្ច​ជំនាញ​​កំពុង​ចុះ​ត្រួត​ពិនិត្យ​ធ្វើកោសល្យ​វិច័យ ដោយ​​ពុំ​ទាន់ដឹង​ថាជាករណី​អ្វី​នោះនៅឡើយទេ តែ​សង្ស័យ​ករណី​​ឃាតកម្ម ។

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ