រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចេញសារដាស់តឿន និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬយកចងព្យួរមុខផ្ទះ ព្រោះថា ការលើកដាក់ ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់ បាត់បង់ជីវិតខ្លួនឯង និងអ្នក
ដទៃ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា បានបង្ហោះរូបភាពចំនួន៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «សូមមេត្តាកុំយល់ច្រឡំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះ សម្រាប់ដាក់លក់រាយស្អីនោះ ដឹងថា ខុសច្បាប់ដែរ តែចងព្យួរទុកជូន ពូមីងខាង CMAC!! »។

ឯកឧត្តមបានបញ្ជាក់ថា នេះទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសឆ្គងទាំងស្រុង អង្គភាពCMAC បានអប់រំផ្សព្វផ្សាយ និងតែងតែអំពាវនាវ ហើយអំពាវនាវទៀតថា «ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឃើញនៅកន្លែងណាដាក់សញ្ញាសម្គាល់ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីប៉ូលិស ឬមន្ត្រីCMACដែលនៅជិតបំផុត ព្រោះថាការលើកដាក់ ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់ បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ!» ៕
ចែករំលែកព័តមាននេះ