ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះជួល ត្រូវអ្នកជួលចា.ក់ស្លា.ប់ ដោយ​គ្រាន់តែឃាត់កុំឱ្យឡូឡា​ប៉ះពាល់​ដល់គេ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខឹង​បុរសជា​​ម្ចាស់​បន្ទប់​ជួល​ស្តីបន្ទោស​កុំអោយ​ឡូឡា​ ប៉ះពាល់​អ្នក​ជួល​បន្ទប់​ផ្សេង​ទៀត ស្រាប់តែ​ជនសង្ស័យ​ជា​អ្នក​ជួល​បន្ទប់​បាន​យក​កូនកាំបិត​ដង​វែង​ទៅ​ចាក់​ជន​រង​គ្រោះ​ជា​ច្រើន​កាំបិត ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ មីនា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ខឹង​បុរសជា​​ម្ចាស់​បន្ទប់​ជួល​ស្តីបន្ទោស​កុំអោយ​ឡូឡា​ ប៉ះពាល់​អ្នក​ជួល​បន្ទប់​ផ្សេង​ទៀត ស្រាប់តែ​ជនសង្ស័យ​ជា​អ្នក​ជួល​បន្ទប់​បាន​យក​កូនកាំបិត​ដង​វែង​ទៅ​ចាក់​ជន​រង​គ្រោះ​ជា​ច្រើន​កាំបិត ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ មីនា ឆ្នាំ ២០២៦ នៅ​បន្ទប់​ជួល​ផ្លូវ​បេតុង ច្រក​បឹង​កំប្លោក ភូមិ​ព្រែក​តា​នូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជន​រង​គ្រោះ​មានឈ្មោះ ងិ​ន ធី​រ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ​ជា​​ម្ចាស់ផ្ទះ​ជួល​ច្រើន​បន្ទប់​នៅ​កន្លែង​កើតហេតុ ស្នាក់​នៅ​កន្លែង​កើតហេតុ​ផ្ទះ​១​ល្វែង ។

ជនសង្ស័យ​គ្រាន់តែ​ស្គាល់ឈ្មោះ វិ​រះ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង កើតហេតុ​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​២​នាក់ ។

យោង​តាម​ស្ត្រី​រស់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​កើតហេតុ​ ជន​រង​គ្រោះ​ស្នាក់​ផ្ទះ​នៅ​ក្បែរ​បន្ទប់​ជួល​ដោយ​សំរាក​នៅ​លើ​អង្រឹង​ក្រោមផ្ទះ​ហើយ​មាន​បុរស​ជនសង្ស័យ​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​និង​កូនប្រុស​តូច​ៗ២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ មក​ដល់​បន្ទប់​ជួល​នៅ​ជាន់​ទី​១ មិន​ទាន់​ដើរ​ចូល​ដល់​បន្ទប់​ក៏​ស្រែក​ឡូឡា​ចំ​ពេល​ជន​រង​គ្រោះ​ម្ចាស់ផ្ទះ​ជួល​ឮក៏​ស្រែ​កថា​ «អា​វិរៈ កុំ​ឡូឡា​ប៉ះពាល់​អ្នក​ដ​ទៃ» ក៏ធ្វើ​ឲ្យ​ទាស់​សំដី​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា កន្លង​មក​ម្ចាស់ផ្ទះ​បាន​គំរាម​ឈប់​ជួល​ឲ្យ​ដោយសារ​ច​រិ​ក​ជនសង្ស័យ​តែងតែ​ធ្វើ​អី​ប៉ះពាល់​គេឯង​ដែល​អ្នក​ជួល​បន្ទប់​ក្បែរ​គ្នា ។ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​បាន​បន្តិច ​មិនដឹង​ថា​ ជនសង្ស័យ​យក​កូនកាំបិត​ដង​​វែង​មកពីណា រ​ត់ទៅ​ចាក់​ម្ចាស់ផ្ទះ​កំពុង​ដេក​លើ​អង្រឹង តែ​ម្ចាស់ផ្ទះ​ជួល​រត់​ងើប​ចេញពី​អង្រឹង​គោលបំណង​ទៅ​ខាងក្រោយ​ផ្ទះ​ច្រក​ចង្ក្រាន​បាយ​ ដើម្បី​គេច​ពី​ជនសង្ស័យ មិន​ទាន់​បាន​បើកទ្វារ​ចេញ​ផង​ត្រូវ​ជនសង្ស័យ​ចាក់​យក​ៗ​មិនដឹង​ប៉ុន្មាន​កាំបិត​នោះទេ ធ្វើ​ឲ្យ​របួស​ទើប​រត់​ចូល​ក្នុងផ្ទះ​ដួល​ក្នុង​ថ្លុ​ង​ឈាម​ ។

​តាមប្រភពដដែលបានបន្តទៀត​ថា បន្ទាប់មក​ជនសង្ស័យ​បាន​ដើរ​ចេញពី​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ កាន់​ថង់​សំរាម ​ហើយ​ប្រាប់​កូនប្រុសតូច​ៗ២​នាក់​ថា «អោយ​ចាំ​ប៉ា​នៅ​នឹង​ហើយ ​ប៉ា​ជិះ​ម៉ូតូ​យក​សំរាម​ចោល​នៅ​ខាង​ផ្លូវ​បន្តិច​សិន​» ​ហើយ​ក៏បង្កការភ្ញាក់​​ផ្អើល​ដល់​ប្រពន្ធ​កូន​ជន​រង​គ្រោះ​​ស្រែក​​ថា​ ជនសង្ស័យ​ចាក់​ប្ដី​គាត់​ស្លាប់​ហើយ ពេល​នោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ហើយ ។ ភ្លាម​ៗ​ពេល​ប្រពន្ធ​ជនសង្ស័យ​មក​ពី​លក់​គ្រឿង​ម្ជូរ​នៅ​កោះ​ពេជ្រ​វិញ​មក​ដល់​បន្ទប់​ជួល​ឮ​ថា​ប្ដី​យក​កូនកាំបិត​ចាក់​បុរស​ម្ចាស់ផ្ទះ​ស្លាប់ ​សឹងតែ​ដួល​សន្លប់​ និងយំ​ ដោយ​មិន​គួរ​ណា​ទៅ​សម្លាប់​ម្ចាស់ផ្ទះ​បែប​នេះ​សោះ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​ធ្វើ​កោសល្យវិច្ច័យ សពជនរ​ងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ស្លាប់​ដោយសារ​ចាក់​ជា​ច្រើន​កាំបិត​ជា​ករណី​ឃាតកម្ម ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

បន្ទប់ជួលជនសង្ស័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ