ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​គោ​នៅ​ឥណ្ឌា​ដើម្បី​រំដោះ​គ្រោះ​ក្នុង​ភូមិ​

11 ឆ្នាំ មុន

កសិករ​ឥណ្ឌា​បាន​រៀប​ចំ​ពិធី​រៀប​ការ​គោ​មួយ​គូ​យ៉ាង​អធិក​អធម​ ដោយ​មាន​ជំនឿ​ថា​ នឹង​ជួយ​បណ្ដេញ​ឧបទ្រព​ចង្រៃ​ចេញ​ពី​អ្នក​ស្រុក​។​
គោ​ញី​ឈ្មោះ​ «​គង្គា​» របស់​លោក​កូបាល​ប៉ាត​​វ៉ារី​ ត្រូវ​គេ​រៀប​ការ​ឱ្យ​ជា​មួ​យ​គោ​ឈ្មោល​ឈ្មោះ​ «​ប្រាកាស​»​ ។ ពិធី​រៀប​ការ​គោ​នេះ​រៀប​ចំ​ឡើង​យក​លំនាំ​តាម​ប្រពៃណី​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ហិណ្ឌូ​ ។​ ទាំង​ «​គង្គា​» និង​ «​ប្រាកាស​»​ ត្រូវ​គេ​តុប​តែង​ឈុត​

កសិករ​ឥណ្ឌា​បាន​រៀប​ចំ​ពិធី​រៀប​ការ​គោ​មួយ​គូ​យ៉ាង​អធិក​អធម​ ដោយ​មាន​ជំនឿ​ថា​ នឹង​ជួយ​បណ្ដេញ​ឧបទ្រព​ចង្រៃ​ចេញ​ពី​អ្នក​ស្រុក​។​
គោ​ញី​ឈ្មោះ​ «​គង្គា​» របស់​លោក​កូបាល​ប៉ាត​​វ៉ារី​ ត្រូវ​គេ​រៀប​ការ​ឱ្យ​ជា​មួ​យ​គោ​ឈ្មោល​ឈ្មោះ​ «​ប្រាកាស​»​ ។ ពិធី​រៀប​ការ​គោ​នេះ​រៀប​ចំ​ឡើង​យក​លំនាំ​តាម​ប្រពៃណី​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ហិណ្ឌូ​ ។​ ទាំង​ «​គង្គា​» និង​ «​ប្រាកាស​»​ ត្រូវ​គេ​តុប​តែង​ឈុត​អាពាហ៍​ពិពាហ៍​ និង​បំពាក់​គ្រឿង​អលង្ការ​ស្រស់​ប្រណីត។​

លោក​កូបាល​ ប៉ាត​វ៉ារី​ បញ្ជាក់​ថា​ ដោយ​សារ​តែ​តំបន់​ដែលនៅក្បែរ​តំបន់​លោក​រស់​នៅ​ជួប​គ្រោះ​ធម្មជាតិ​អាកាស​ធាតុ​ប្រែប្រួល​ រួម​​ទាំង​មានព្យុះ​ភ្លៀង​បណ្ដាល​​ឱ្យ​កសិផល​ខូច​ខាត​ ទើប​ប្រារព្ធ​ពិធី​នេះ​ឡើង​ ព្រោះ​វា​នឹង​ជួយ​បណ្ដេញ​ឧប​ទ្រព​ចង្រៃ​ចេញ​ពី​ភូមិ​ ។​ តំបន់​របស់​លោក​នៅ​មិន​ទាន់​រង​ការ​ប៉ះ​ពាល់​ទេ​ ប៉ុន្ដែ​ត្រូវ​រិះ​រក​វិធី​សាស្រ្ដ​ការ​ពារ​ ដោយ​រៀប​ចំ​ពិធី​មង្គលការ​គោ​ដ៏​សក្ដិ​សិទ្ធិ​នេះ​ដើម្បី​ជួយ​គ្រប់​គ្រង​ស្រុក​-ភូមិ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ធម្មជាតិ​ ។​  ពិធី​រៀប​ការ​គោ​នោះ​បាន​ចំណាយ​ប្រាក់​អស់​១៨.០០០​ដុល្លារ​ និង​មានភ្ញៀវ​ពី​ទី​ជិត​-ឆ្ងាយ​ចូល រួម​ច្រើន​ពាន់នាក់​ ៕​