ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរ​ប្រដាប់អាវុធ​ជិះ​ម៉ូ​តូ​០២​គ្រឿង​ស្ទាក់ប្លន់​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​ពី​បុរស​​មេការហាង​ខារ៉ាអូរខេ​ហេវិន​ម្នាក់​បាន​ដោយ​សុវត្តិភាព

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេ​ការ​ខារ៉ាអូរ​ខេ ហេវិន​ម្នាក់​បាន​ត្រូវ​ក្រុម​ចោរ​​ប្រ​ដាប់ដោយ​អាវុធ​ស្ទាក់​ភ្ជង់ប្លន់​យក​ម៉ូតូ​អាយ​ខុន​មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព។ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣និង​៤៥​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៨​ មេសា​២០១៤​នៅ​ចំណុច​​មុខ​ខារ៉ា​អូរ​ខេ អ៊ឺម​ភឺរៀរ តាម​ផ្លូវ​១៩៨៦​ ស្ថិតនៅ​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

រាជធានី​ភ្នំពេញ ៖ បុរស​ជា​​មេ​ការ​ខារ៉ាអូរ​ខេ​ ហេវិន​ម្នាក់​​បាន​ត្រូវ​​ក្រុម​ចោ​រ​​ប្រ​ដាប់​ដោយ​អាវុធ​​ស្ទាក់​​ភ្ជង់ប្លន់​​យក​ម៉ូតូ​​ម៉ាក​អាយ​​ខុន​មួយ​​គ្រឿង​បាន​​ដោយ​សុវត្ថិភាព។​ហេតុការណ៏​នេះ​​កើត​ឡើង​នៅ​វេលា​​ម៉ោង​៣និង​៤៥​នាទី​​ទាប​ភ្លឺ ឈាន​ចូល​​ថ្ងៃ​ទី​២៨​ ​មេសា​​២០១៤​​នៅ​ចំណុច​​មុខ​​ខារ៉ា​អូរ​ខេ ​អ៊ឺម​ភឺរៀរ​ តាម​ផ្លូវ​១៩៨៦​​ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​សុខ ​។

បើតាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា​ ជនរងគ្រោះ​​ខាង​​លើ​បាន​ជិះ​ម៉ូតូ​អាយ​​ខុន​មួយ​គ្រឿង ​ពណ៌លឿង​​ ពាក់​ស្លាក​​លេខ​កណ្តាល​​1N-5712 ​ធ្វើដំណើរ​ចេញ​​ពី​កន្លែង​ធ្វើការ​បំ​ណង​ត្រឡប់ទៅផ្ទះ​​នៅ​ស្ទឹង​មាន​ជ័យ​​ តាម​ផ្លូវ​១៩៨៦​ ក្នុង​ទិសដៅ​ពី​​លិច​ទៅ​​កើត ​ស្រា​ប់តែ​មក​ដល់​​ចំណុច​កើត​ហេតុ​​ក៏​មាន​ជន​សង្ស័យ​​០៤​នាក់​ជិះ​ម៉ូតូ​​០២​គ្រឿង ម៉ាក​​ XRមួយគ្រឿង​ជិះ​គ្នា​​០២នាក់​ និង​ឌ្រីមសង់​​សេ១២៥ ​ជិះ​គ្នា​០២​នាក់​ ​ដោយ​ក្នុង​​ដៃ​មាន​កាំ​​ភ្លើង​០២​ដើម​ បាន​ភ្ជង់​ស្រែក​គំរាម​​ឱ្យ​ជនរងគ្រោះ​​ចុះពី​លើ​ម៉ូ​តូ និង​បាន​​វ៉ៃ​ជន​រង​គ្រោះ​មួយ​​ដៃ រួច​ពួក​វា​ ឡើង​ជិះ​ម៉ូតូ​ជន​​រង​គ្រោះ​​គេច​​ខ្លួនបាត់​ដោយ​សុវត្តិភាព​​។

ក្រោយ​ពេល​​កើត​ហេតុ​ជនរង​គ្រោះ​​មិន​បានដាក់​ពាក្យ​​ប្តឹង​ទៅ​ប៉ុស្តិ៍ន​គរបាល​រដ្ឋ​បាល​ខណ្ឌសែន​​សុខ​ទេ​ព្រោះ​​នៅយ​ប់ពេក​។