រាជធានីភ្នំពេញ ៖ លូបង្ហូរទឹកស្អុយចូលទៅប្រឡាយមេមួយកន្លែងដែលមានស្មៅដុះគ្របជុំជិតមើលមិនឃើញដីផងត្រូវបានម្ចាស់ផ្ទះសំណាក់វល្លិ៍មាសដែលមានទីតាំងតាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវប្រើកម្មកររបស់ខ្លួនចំនួន៣នាក់មកធ្វើរបងព័ទ្ធយកដើម្បីធ្វើជាកម្មសិទ្ធិ តែត្រូវអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនសហការជាមួយនឹងនគរបាលប៉ុស្តិ៍ចុះមកហាមឃាត់ និងរុះរើចេញវិញភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២៧ មេសា តាមបណ្តោយផ្លូវលេខ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមសម្តីក្រុមកម្មករដែលមកធ្វើរបងបាននិយាយថា ពួកគេត្រូវម្ចាស់ផ្ទះសំណាក់វល្លិ៍មាសប្រើឱ្យមកធ្វើរបងតាំងពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី២៧ មេសា មកម្ល៉េះ ដោយជិតរួចរាល់ហើយក៏ត្រូវបានអាជ្ញាធរមូលដ្ឋានមកឃាត់ឱ្យឈប់ធ្វើបន្ត ព្រមទាំងរុះរើចេញផងដែរ។
តាមសម្តីមន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនម្នាក់បានឱ្យដឹងថា ដីដែលនៅទំនេរនេះគឺជាប្រព័ន្ធលូដែលបង្ហូរទឹកចូលក្នុងប្រឡាយមេធំដែលមិនអាចជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ឡើយ ហើយក៏មិនអនុញ្ញាតឱ្យបុគ្គលណាយកធ្វើជាកម្មសិទ្ធិដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ