ខែមិនថុនា ត្រូវបាគេចាត់ទុកថា គឺជាខែដែលមានពស់ចឹកច្រើន ហើយនៅប្រទេសកម្ពុជា មានពស់ពិសធ្ងន់ធ្ងរចំនួន៦ ប្រភេទដែលត្រូវប្រយ័ត្ន ។
នេះបើយោងតាមកាផ្សព្វផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ស្តីពីការជួយសង្គ្រោះបឋមចំពោះអ្នកត្រូវពស់ចឹក ។
I. ការណែនាំ
ប្រទេសកម្ពុជាមានពស់ ៨៦ប្រភេទ ៖
-១៧ ប្រភេទមានពិស
-៦ ប្រភេទ ដែលពិសរបស់វាបណ្តាលឱ្យមានភាពធ្ងន់ធ្ងរបន្ទាប់ពីចឹក
-៥ ប្រភេទទៀត បណ្តាលអោយស្លា.ប់បន្ទាប់ពីចឹក
តាមអ្នកជំនាញឯកទេសពស់បានអោយដឹងថា ៖ ៨០% នៃពស់ចឹកកើតឡើងនៅក្នុងខែមិថុនា កក្កដា សីហា និងខែកញ្ញា។
II. រោគសញ្ញាពស់ចឹក
ក) រោគសញ្ញាទូទៅ៖ ចង្អោរ ក្អួត ឈឺពោះ ឡេះឡះ ខ្សោយ ងងុយដេក
ខ) រោគសញ្ញានៅនឹងកន្លែងចឹក៖
-ស្នាមរបួសមានរន្ធពីរ (ស្នាមចង្កូម២)
-មានហូរឈា.មនៅកន្លែងចឹក
-មានការឈឺចាប់ ជាំ ហើម ក្រហម ក្តៅ
III. ការជួយសង្គ្រោះបឋម
១- កំណត់ប្រភេទពស់ (មានសារៈសំខាន់ក្នុងការព្យាបាលដោយប្រើថ្នាំបន្សាប)
២- ផ្លាស់ទីឆ្ងាយពីពស់ (សែង)
៣- ចំពោះអ្នកពស់ចឹកតាំងចិត្តនៅអោយស្ងៀមកុំភ័យស្ល.ន់ស្លោ ។ កាលណាភ័យស្លន់ស្លោនាំអោយ បេះដូងដើរលឿននាំអោយពិសពស់ជ្រាបលឿន បណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
៤- ហាមលើកដៃ ឬជើង កន្លែងពស់ចឹកខ្ពស់ជាងបេះដូង (បេះដូងនៅក្រោមដោះខាងឆ្វេង)
៥- បញ្ជូនអ្នកត្រូវពស់ចឹកទៅមន្ទីរពេទ្យដែលនៅជិតអ្នកជាបន្ទាន់
៦- ត្រូវដោះគ្រឿងអលង្ការ ឬសម្លៀកបំពាក់ដែលតឹងចេញពីកន្លែងពស់ចឹកចេញ
៧- លាងសម្អាតមុខរបួសកន្លែងពស់ចឹកដោយសាប៊ូ និងទឹក ឬនឹងទឹកថ្នាំសម្លា.ប់មេរោគ
៨- រុំមុខរបួសដោយបង់ ដោយចាប់ផ្តើមពីក្រោមមុខរបួសឡើងទៅលើ
៩- រក្សាគម្លាត២ម្រាមដៃ ឬ២សង់ទីម៉ែត្រពីកន្លែងពស់ចឹកពេលរុំបង់
IV. វិធានការណ៍ការពារ
-អប់រំប្រជាជនក្នុងសហគមន៍អោយចេះដឹងពីវិធានការណ៍ការពារ និងហានិភ័យពស់ចឹក និង ការសង្គ្រោះបឋមបន្ទាប់ពីពស់ចឹក
-ពាក់ស្បែកជើងកវែងពេលធ្វើដំណើរកាត់ព្រៃ ឬកាត់វាលបឹង (៥០ % នៃពស់ចឹក គឺចឹកជើងក្រោមជង្គង់)
-ចំពោះអ្នកនៅជនបទស្រែចម្ការសម្រាន្តលើគ្រែចងមុង។
-ហាមសម្រាន្តផ្ទាល់ដី ឬលើស្មៅ
-ធ្វើដំណើរពេលយប់ប្រើភ្លើងពិល
-សម្អាតទីធ្លាជុំវិញផ្ទះកុំអោយមានស្មៅ
-ហាមចាប់ពស់ ៕
ចែករំលែកព័តមាននេះ