ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ឆ្លងទន្លេ​រួច​ធ្លាក់ឈា.ម​រហូត​ស្លា.ប់ ប្តី​សង្ស័យ​​ថា​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ឆ្មប​ជី​ភូ​ក្រុង​បា​វិត

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​មាន​ករណី​ស្ត្រី​វ័យ​៣៤​ឆ្នាំ​ម្នាក់​សម្រាលកូន​ហើយ​ធ្លាក់ឈាម​រហូត​ស្លាប់​បាត់បង់​ង​ជីវិត​ចោល​កូន​០៤​នាក់​និង​ប្តី បង្ក​ឲ្យ​មហាជន​លើកយក​មក​វែកញែក​ដោយ​រិះគន់​ថា មក​ពី​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ឆ្មប​នៃ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ដោយ​ស្ត្រី​រង​គ្រោះ​សម្រាលកូន​លើក​ទី​៤ មា​នក​ម្លាំ​មាំមួន ហើយ​ខណៈ​សម្រាលកូន​រួច​ពេទ្យឆ្មប​កាត់​ទង​សុខ​ស្រាប់តែ​ធ្លាក់ឈាម​ខ្លាំង ក្រុម​គ្រូពេទ្យ​មិន​ព្រម​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ភ្លាមទេ​ គឺ​ទុក​ស្ត្រី​រង​គ្រោះ​រហូត​ធ្លាក់ឈាម​ខ្លាំង ជា​ច្រើន​ម៉ោង​«​ពី​ម៉ោង​១​និង​៥០​នាទី​យប់​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង គឺ​ហួសពេល​សង្គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២​មិថុនា​២០២៥​នៅ​មន្ទីរពេទ្យ​ខេត្ត​។…

ខេត្តស្វាយរៀង​៖​មាន​ករណី​ស្ត្រី​វ័យ​៣៤​ឆ្នាំ​ម្នាក់​សម្រាលកូន​ហើយ​ធ្លាក់ឈាម​រហូត​ស្លាប់​បាត់បង់​ង​ជីវិត​ចោល​កូន​០៤​នាក់​និង​ប្តី បង្ក​ឲ្យ​មហាជន​លើកយក​មក​វែកញែក​ដោយ​រិះគន់​ថា មក​ពី​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ឆ្មប​នៃ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ដោយ​ស្ត្រី​រង​គ្រោះ​សម្រាលកូន​លើក​ទី​៤ មា​នក​ម្លាំ​មាំមួន ហើយ​ខណៈ​សម្រាលកូន​រួច​ពេទ្យឆ្មប​កាត់​ទង​សុខ​ស្រាប់តែ​ធ្លាក់ឈាម​ខ្លាំង ក្រុម​គ្រូពេទ្យ​មិន​ព្រម​បញ្ជូន​ស្ត្រី​រង​គ្រោះ​មក​មន្ទីរពេទ្យ​ខេត្ត​ភ្លាមទេ​ គឺ​ទុក​ស្ត្រី​រង​គ្រោះ​រហូត​ធ្លាក់ឈាម​ខ្លាំង ជា​ច្រើន​ម៉ោង​«​ពី​ម៉ោង​១​និង​៥០​នាទី​យប់​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង គឺ​ហួសពេល​សង្គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២​មិថុនា​២០២៥​នៅ​មន្ទីរពេទ្យ​ខេត្ត​។

បច្ចុប្បន្ន​បុរស់​ជា​ប្តី​ដោយ​ជីវភាព​ក្រីក្រ​កំពុងដ​ង្ហើ​យ​រក​ប្បុរស​ជន​ជួយ​…​ទឹកដោះគោ​ដើម្បី​ចិញ្ចឹម​កូន​ខណ​:​បុរស​ជា​ប្តី​ធ្វើ​កម្មករ​សំណង់​មានកូន​០៤​នាក់​នៅ​ក្នុង​បន្ទុក​ហើយ​ជំពាក់​លុយ​ធនាគារ​ទៀត​ទុក្ខ​លើ​ទុក្ខ​។​បើ​តាម​បុរស់​ជា​ប្តី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា​ស្ត្រី​រង​គ្រោះ​ឈ្មោះ អុក ស្រី អាយុ​៣៤​ឆ្នាំ «​ឆ្នាំ​កំណើត​១៩៩១»​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់ រទេះ​ឃុំ ពពែ​ត ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង​។ ចំណែក​ប្ដី​ឈ្មោះ​អន វាសនា ឆ្នាំ​កំណើត​១៩៨២ មុខរបរ​ធ្វើ​សំណង់​នៅ​ក្រុង​បា​វិត​មានកូន​ចំនួន ០៤ នាក់​នៅ​ក្នុង​បន្ទុក ប្រុស ២ នាក់ ស្រី ២ កូនពៅ​ទើបនឹង​កើត​ភេទ​ប្រុស​។

ប្រភព​បាន​បញ្ជាក់​ថា កាលពី វេលា​ម៉ោង​១២​និង​០០​នាទី​យប់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​២១​មិថុនា​២០២៥​ប្រពន្ធ​របស់​គាត់​ឈឺពោះ​ឆ្លងទន្លេ បុរស់​ជា​ប្តី​ក៏​បាន​ដឹក​ប្រពន្ធ​ពី​ផ្ទះ​នៅ​ភូមិ​កំពង់​រទេស​ឃុំ​ពពែ​ត​ស្រុក​ស្វាយ​ទាប​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ក្រុង​បា​វិត​លុះ​ម៉ោង​១​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល ថ្ងៃ​ទី​២២ ខែមិថុនា​ឆ្នាំ ២០២៥​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ជី​ភី​រហូត​ដល់​ម៉ោង​១​និង​៥០​នាទី​យប់​ទៀប​ភ្លឺ​ស្ត្រី​រង​គ្រោះ​បាន​សម្រាលកូន​បានកូន​ប្រុស​ម្នាក់​ជា​កូន​ទី​៤​ខណៈនោះ​ក្រុម​គ្រូពេទ្យ​ឆ្មប​មិនដឹង​ថា ធ្វើ​យ៉ាងម៉ិច​ទេ ស្រាប់តែ​ប្រពន្ធ​របស់​គាត់​ធ្លាក់ឈាម​ខ្លាំង សង្ស័យ​ពេល​បង្កើតកូន​មានការ​ធ្វេស​ប្រ​ហេ​ស​បណ្តាល​ឲ្យ​ដាច់​ទងសុក ដែល​ចាស់ទុំ​ពី​បុរាណ​និយាយ​ថា​ដាច់​កន្ទុយ​លិ​ន បណ្តាល​ឲ្យ​ធ្លាក់ឈាម​រហូត​ដល់​ស្លាប់​។

ទាក់ទិន​ករណី​នេះ​ដែរ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​បំភ្លឺ​ថា នៅ​ថ្ងៃ​ទី​២២​មិថុនា​២០២៥​វេលា​ម៉ោង​១​និង​០០​នាទី​យប់​រំលង​អា​ធ្រា​ត​ស្ត្រី​វ័យ​៣៤​ឆ្នាំ ពពោះ​កូន​ទី​៥ នៅ​ភូមិ​កំពង់​រទេស​ឃុំ​ពពែ​ត​បាន​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ និង​បាន​សម្រាលកូន​តាម​ធម្មជាតិ នៅ​វេលា​ម៉ោង​១​និង​៥០​នាទី​ព្រឹក​ទៀប​ភ្លឺ ក្រោយ​ពី​ទម្លាក់​សុក​ស្ត្រី​រង​គ្រោះ​មាន​ស្ថានភាព​ធ្លាក់ឈាម ខ្លាំង ស្បូន​ខ្សោយ (​មិន​កន្ត្រាក់​) ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​តាម​បច្ចេកទេស និង​បាន​បញ្ជូន​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព បាន​ពិនិត្យ​ឃើញ​ថា ស្ត្រី​រង​គ្រោះ​មាន​សភាព ​បាត់បង់​ឈាម​ជា​ពិសេស ស្បូន​មិន​កន្ត្រាក់ ខ្សោយ​ខ្លាំង ទោស​បី​ក្រុម​គ្រូពេទ្យ​ខិតខំ​ធ្វើការ​សង្គ្រោះ​និង​ធ្វើកា​វះកាត់​ស្បូន​ជា​បន្ទាន់​ដើម្បី​ឃាត់ឈាម តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស ក៏​ស្ឋា​នភា​ព​អ្នកជម្ងឺ មិន​អាច​សង្គ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២២​មិថុនា​២០២៥​។

បុរស​ជា​ប្តី បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា បន្ទាប់​ពី​ដឹក​សព​ប្រពន្ធ​គាត់​ដល់​ផ្ទះ មាន​ខាង​គណបក្ស​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ ពពែ​ត ក្រុមប្រឹក្សា​ឃុំ ប្រធាន គ​.​ក​.​ស​.​ក ស្រុក អភិបាលរង​ស្រុក​ស្វាយ​ទាប​ចុះ​ទៅ​ចូលរួម​រំលែក​ទុក្ខ​។ ដោយឡែក​ខាង​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​បាន​ចូលរួម​ចូល​បុណ្យ​ទឹកប្រាក់​សរុប២លាន​រៀល ក្នុង​នោះ១​លាន​រៀល​សម្រាប់​ចូល​បុណ្យ​ និង​១លាន​ទៀត​ឧបត្ថម្ភ​សម្រាប់​ទិញ​ទឹកដោះគោ​ឲ្យ​កូន​ទើប​និង​កើត​។​ដោយ​ជីវ​ភាៈ​ក្រីក្រ​ហើយ​មានកូន​០៤​នាក់​ក្នុង​បន្ទុក​ទើប​បុរស់​ជា​ប្តី​សូម​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភដើម្បី​ចិញ្ចឹម​កូន​ៗ​ ជា​ពិសេស​ទារក​ត្រូវការ​ទឹកដោះគោ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ