ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោហ៊ុន សែន ទទួលយកសំណើជាអគ្គភ័ស្តុភារជាន់ខ្ពស់ សម្រាប់កម្លាំងប្រដា.ប់អាវុ.ធ

9 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សម្ដេច​តេ​ជោ នាយក​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន បាន​ប្រកាស​ទទួលយក​តាម​សំណើ​របស់​មេបញ្ជាការ​ទាំងឡាយ​នូវ​ភារកិច្ច​ជា​អគ្គ​ភ័ស្ដុភារ​ជាន់ខ្ពស់​សម្រាប់​កងកម្លាំងប្រដាប់អាវុធ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយក​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥…

ខេត្តឧត្តរមានជ័យ ៖ សម្ដេច​តេ​ជោ នាយក​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន បាន​ប្រកាស​ទទួលយក​តាម​សំណើ​របស់​មេបញ្ជាការ​ទាំងឡាយ​នូវ​ភារកិច្ច​ជា​អគ្គ​ភ័ស្ដុភារ​ជាន់ខ្ពស់​សម្រាប់​កងកម្លាំងប្រដាប់អាវុធ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ នាយក​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​កម្ពុជា បាន​ប្រកាស​ដូច្នេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​ប្រជុំ​ជាមួយ​មេបញ្ជាការ​អង្គភាព​ចំណុះ​ទិស​ទី​២ និង​ទិស​ទី​៣ នៅ​ទីបញ្ជាការ​ស្រាល​ទិស​ទី​៣ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន ឱ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ទទួលយក​តាម​សំណើ​របស់​មេបញ្ជាការ​ទាំងឡាយ​នូវ​ភារកិច្ច​ជា​អគ្គ​ភ័ស្ដុភារ​ជាន់ខ្ពស់​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ដែល​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​សម្ដេច នៅ​ក្នុង​ការ​ជួយ​ដល់​កងទ័ព​របស់​យើង ជា​ពិសេស គឺជា​ការ​ធានា​នូវ​ការ​ផ្គត់ផ្គង់​ដល់​កងកម្លាំង​របស់​យើង​ដែល​កំពុង​តែ​ប្រឈម​មុខ​ជាមួយនឹង​សត្រូវ ។

នៅ​ក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ នាយក​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សូម​កងទ័ព​ទាំងឡាយ​កុំ​ខ្លាច​នៅ​ក្នុង​ការ​វាយប្រហារ​ជាមួយ​សត្រូវ​ដែល​ឈ្លានពាន​យើង ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​អញ្ជើញ​ដល់​ក្រុម​សំរោង ខេត្តឧត្តរមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ដើម្បី​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ដ៏​អង់អាច​ក្លាហាន​បំផុត​ការពារ​ទឹកដី​ជាប់​ព្រំដែន​ថៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គមេបញ្ជាការ​កំពូល ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​យោធា ហើយ​ក៏​ជា​អគ្គមេបញ្ជាការ​ដែល​ពោរពេញ​ដោយ​យុទ្ធសាស្ត្រ​សង្គ្រាម​វាយ​យកឈ្នះ​លើ​សមរភូមិ​សង្គ្រាម ។

គួរ​បញ្ជាក់​ថា កងទ័ព និង​សព្វាវុធ​ដ៏​ទំនើប​ៗ​របស់​កម្ពុជា ត្រូវ​បាន​ចល័ត​ចេញពី​បន្ទាយ​ឆ្ពោះ​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ ទិស​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ បន្ទាប់​ពី​ទាហាន​ថៃ​លប​លួច​បា​.​ញ់​ប្រហារ​ទាហាន​ខ្មែរលើ​ដី​ខ្មែរ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​។ មក​ដល់​ពេល​នេះ ទាំង​ទាហាន និង​សព្វាវុធ​របស់​កម្ពុជា​ត្រូវ​បាន​ត្រៀម​បម្រុង​ជាប់​ប្រចាំ ដើម្បី​ការពារ​ទឹកដី​ក្នុង​ករណី​មានការ​ឈ្លានពាន​ណាមួយ​ពី​កងទ័ព​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ