ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​សាលា​ឯកជនម្នាក់ ជិះ​ម៉ូតូ​សុខ​ៗ​ មិនដឹងកើតអី ក៏ដួល​ធ្លាក់ពីលើម៉ូតូ ផ្អើលអ្នកដំណើរជួយ​សង្គ្រោះដែរ តែមិនអាចជួយបាន

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​សាលារៀន​ឯកជនម្នាក់ ខណៈ​ជិះម៉ូតូធ្វើដំណើរពេលមេឃ​កំពុង​តែ​រលឹម ស្រប​ពេល​ចរាចរណ៍​កំពុង​តែ​រៀង​កកស្ទះ ស្រាប់តែ​បុរស​​រូបនោះ​ មិនដឹង​ថា​មាន​អាកា​រៈ​អ្វី​នោះ​ទេ ​ក៏​ដួល​ធ្លាក់ពីលើ​ម៉ូតូ​សន្លប់​បាត់ស្មារតី​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​​ជួយ​លើក​អែប​​ខាង និង​ហៅ​រថយន្ត​សង្គ្រោះឱ្យ​មក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះដែរ…


រាជធានីភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​សាលារៀន​ឯកជនម្នាក់ ខណៈ​ជិះម៉ូតូធ្វើដំណើរពេលមេឃ​កំពុង​តែ​រលឹម ស្រប​ពេល​ចរាចរណ៍​កំពុង​តែ​រៀង​កកស្ទះ ស្រាប់តែ​បុរស​​រូបនោះ​ មិនដឹង​ថា​មាន​អាកា​រៈ​អ្វី​នោះ​ទេ ​ក៏​ដួល​ធ្លាក់ពីលើ​ម៉ូតូ​សន្លប់​បាត់ស្មារតី​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​​ជួយ​លើក​អែប​​ខាង និង​ហៅ​រថយន្ត​សង្គ្រោះឱ្យ​មក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះដែរ តែ​គ្រូពេទ្យ​​ចុះមកដល់​បាន​ពិនិត្យ និងបញ្ជាក់​ថា​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

​ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រលប់ ថ្ងៃ​ទី​២៥​ ខែមិថុនា​ឆ្នាំ​២០២៥ នៅចំណុចទល់មុខ​ស្ថានីយប្រេងមួយកន្លែង​​ តាមផ្លូវ​២១៧ ​ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ជន​រង​គ្រោះឈ្មោះ ប៉ូ សុ​វ​ណ្ណា​រឹទ្ធ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​បុគ្គលិក​សាលារៀន​សុវណ្ណ​ភូមិ សាខា​ជ្រោយចង្វា ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានស្រុក​កំណើតនៅ​ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ស្តុ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1HZ 2810 ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មេឃ​កំពុង​តែ​រលឹម លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រប​ពេល​ចរាចរណ៍​កំពុង​តែ​រៀង​កកស្ទះ ស្រាប់តែ​បុរស​ជា​រង​គ្រោះ មិនដឹង​ថា​មាន​អាកា​រៈ​អ្វី​នោះ​ទេ ស្រាប់តែ​ដួល​ពីលើ​ម៉ូតូ​សន្លប់​បាត់ស្មារតី​តែ​ម្ដង​ទៅ ។

ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ បន្តិច​ក្រោយមក​ក៍​មាន​អ្នកដំណើរ​បាន​ជួយ​យកអាសា​លើក​អែប​គៀន និង​បាន​ទាក់​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ដង្កោ​អោយមក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះដែរ​ តែ​ពេលគ្រូពេទ្យ​​ចុះមក​ដល់កន្លែងកើតហេតុ បានពិនិត្យ និង​បញ្ជាក់​ថា​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

ពាក់ព័ន្ធ​ករណី​នេះ​ផង​ដែរ បន្តិច​ក្រោយមក​ក៏​មាន​វត្តមាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សួរនាំ និង​បានអោយ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ​អោយ​ផ្នែក​ជំនាញ​ធ្វើ​កោសល្យវិច័យ​ផង​ដែរ ។

ករណី​ខាងលើ​ខាង​ជំនាញ​បាញ់​អោយ​ដឹង​ថា សព​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​(​ខ្យល់គរ​) ។
ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ