ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​បង្ក្រាប ភោជនីយដ្ឋានចំការ​ស្នេហ៍​លួចលាក់​​បម្រើសេវាកម្សាន្ត ឃាត់ខ្លួន​មេការ​និង​បុគ្គ​លិក​​ជិត៤០​នាក់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ ភោជនីយ៍ដ្ឋាន​ចំការ​ស្នេហ៍ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង ការពារ​អ​និ​តិ​ជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​បង្ក្រាប​ដោយ​ពាក់ព័ន្ធ​លួចលាក់​ជួញដូរ​ផ្លូវភេទ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣៧​នាក់​បញ្ជូន​ទៅ​សាកសួរ​។ ការ​បង្ក្រាប​ការ​ជួញដូរ​ផ្លូវភេទ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ភោជនីយ៍ដ្ឋាន​ចំការ​ស្នេហ៍ ក្នុងភូមិ​ឧកញ៉ា​វាង…

រាជធានី​ភ្នំពេញៈ ភោជនីយ៍ដ្ឋាន​ចំការ​ស្នេហ៍ ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង ការពារ​អ​និ​តិ​ជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​បង្ក្រាប​ដោយ​ពាក់ព័ន្ធ​លួចលាក់​ជួញដូរ​ផ្លូវភេទ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣៧​នាក់​បញ្ជូន​ទៅ​សាកសួរ​។

ការ​បង្ក្រាប​ការ​ជួញដូរ​ផ្លូវភេទ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​០៥​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ភោជនីយ៍ដ្ឋាន​ចំការ​ស្នេហ៍ ក្នុងភូមិ​ឧកញ៉ា​វាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ គឹ​ម ភាព​អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោកស្រី សាត ជីតា​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ និង​លោក ផា​ន់ ពិសិដ្ឋ ក្រឡាបញ្ជី​ផង​ដែរ​។​ក្នុង​ប្រតិបត្តិការ​នេះ​ក៏​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​និង អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​និង​នគរបាល ប៉ុស្តិ៍​ផង​ដែរ​។

តាម​នគរបាល​នាយកដ្ឋាន ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនិកជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ

បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​ជំនាញ​ពី​ទីតាំង​ភោជនីយដ្ឋាន​ចំការ​ស្នេហ៍ ដែល​បាន​លួចលាក់​ជួញដូរ​ផ្លូវភេទ​កម្លាំង​នគរបាល​ជំនាញ​ក៏​បាន​ចុះ​មក​ការ​បង្ក្រាប​ដោយ​ជាក់ស្តែង​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មេការ បុគ្គលិក​ប្រុស​ស្រីចំនួន ៣៧ នាក់​នៅ​ក្នុង​នោះ​មាន​ជនសង្ស័យ ចំនួន​០៤​នាក់ (​មាន​០២​នាក់​ទៀត​ជា​អ្នក​រត់​កង់​បី )​ពាក់ព័ន្ធ​និង​ជួញដូរ​ផ្លូវភេទ​,​ជន​រង​គ្រោះ​ចំនួន​២៧​នាក់​ជា​នីតិជន និង​ចំនួន​០៦​នាក់​ជា​អនីតិជន​។​ជនសង្ស័យ​និង​ជន​រង​គ្រោះ​ដែល​ជា​អនីតិជន​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស​ន្ស និង​ការពារ​អ​និ​តិ​ជន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​សាកសួរ​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ