ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ

1 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ​កងទ័ព និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រំដែន​កម្ពុជា​-​ថៃ ។

សម្តេច​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​ដ៏​អង់អាច​ក្លាហាន​បំផុត​ការពារ​ទឹកដី​ជាប់​ព្រំដែន​ថៃ ។ ការ​ចុះ​របស់​សម្តេច​តេ​ជោ ខណៈ​កងទ័ព និង​សព្វាវុធ​ដ៏​ទំនើប​ៗ​របស់​កម្ពុជា ត្រូវ​បាន​ចល័ត​ចេញពី​បន្ទាយ​ឆ្ពោះ​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ ទិស​ខេត្តឧត្តរមានជ័យ និង​ព្រះ​វិហារ បន្ទាប់​ពី​ទាហាន​លប​លួច​បា​.​ញ់​ប្រហារ​ទាហាន​ខ្មែរលើ​ដី​ខ្មែរ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ​នេះ ។

មក​ដល់​ពេល​នេះ ទាំង​ទាហាន និង​សព្វាវុធ​របស់​កម្ពុជា ត្រូវ​បាន​ត្រៀម​បម្រុង​ជាប់​ប្រចាំ ដើម្បី​ការពារ​ទឹកដី​ក្នុង​ករណី​មានការ​ឈ្លានពាន​ណាមួយ​ពី​កងទ័ព​ថៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន ជា​អគ្គមេបញ្ជាការ​កំពូល ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​យោធា ហើយ​ក៏​ជា​អគ្គមេបញ្ជាការ​ដែល​ពោរពេញ​ដោយ​យុទ្ធសាស្ត្រ​សង្គ្រាម​វា​.​យ​យកឈ្នះ​លើ​សមរភូមិ​សង្គ្រាម និង​ធ្វើ​ឱ្យ​ទាហាន​ថៃ​បាក់ស្បាត​អំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១ ។ ដំណើរ​របស់​សម្តេច​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ ចុះ​មក​ជួប​កងទ័ព នា​ព្រឹក​ថ្ងៃនេះ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​សម្តេច​លើ​សុខទុក្ខ​របស់​កងទ័ព ហើយ​ក៏​ជា​ការ​ពង្រឹង​ទឹកចិត្ត​កងទ័ព​ឱ្យ​កាន់តែ​អង់អាច​ក្លាហាន​លើ​កិច្ច​ការពារ​បូរណភាព​ទឹកដី ។

កម្ពុជា​ជា​ប្រទេស​ដែល​ស្រឡាញ់ និង​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​សន្តិភាព ។ កម្ពុជា​ធ្លាប់​ហែល​ឆ្លង​ឆ្អែតឆ្អន់​នូវ​ការ​លំបាក​ឥត​គណនា​ព្រោះ​ភ្លើងសង្គ្រាម ដូច្នេះ​កម្ពុជា​មិន​ប្រាថ្នា​ភ្លើងសង្គ្រាម​នោះ​ឡើយ ។

នយោបាយ​សន្តិភាព​ត្រូវ​បាន​មេដឹកនាំ​កម្ពុជា តែង​ប្រកាស​ប្រកាន់​យក និង​ជំរុញ​ឱ្យ​ពិភពលោក​ប្រកាន់​យក​ជា​រឿយ​ៗ​តាម​វេទិកា​តំបន់ និង​អន្តរជាតិ ។ ការ​បញ្ជូន​កងទ័ព និង​សព្វាវុធ​មក​កាន់​ព្រំដែន​ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ក្នុង​សំឡេង​តែ​មួយ​ថា មិនមែន​ជា​ការ​ត្រៀម​បម្រុង​នឹង​ឈ្លានពាន​ប្រទេស​ណាមួយ​នោះ​ឡើយ កងទ័ព និង​សព្វាវុធ​ទាំងនេះ គឺ​ដើម្បី​តែ​ការពារ​ទឹកដី​មិន​ឱ្យ​មានការ​ឈ្លានពាន​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់ ក្នុង​កំឡុង​ពេល​ដែល​កងទ័ព និង​សព្វាវុធ​បញ្ជូន​មក​កាន់​ព្រំដែន គេ​បានឃើញ​ចលនា​នៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​បំផុត​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាតិ​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ហើយ​បាន​លះបង់​ធនធាន​ឧ​ត្ថ​ម្ភ​ជា​ថវិកា ស្បៀងអាហារ​ទ្រទ្រង់​ដល់​សកម្មភាព​ទ័ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ