រាជធានីភ្នំពេញ ៖ ការសម្រេចបិទច្រកព្រំដែនដោយឯកតោភាគីរបស់ភាគីថៃ គឺបានបង្កផលលំបាក ដែលមិនត្រឹមតែប៉ះពាល់ដល់ភ្ញៀវបរទេស ដែលធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលវិបាកដល់ប្រជាពលរដ្ឋថៃខ្លួនឯងផងដែរ។ ក្នុងន័យនេះ កម្ពុជា បានរក្សាជំហរយ៉ាងច្បាស់លាស់ ក្នុងការបើកដំណើរការច្រកទ្វារព្រំដែនទាំងអស់ នៅពេលដែលភាគីថៃ បើកដំណើរការជាផ្លូវការឡើងវិញទាំងស្រុង នោះកម្ពុជាក៏នឹងបើកដូចគ្នាដែរ ។
ជាក់ស្ដែង មានគ្រួសារជនបរទេស បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដោយសារអាជ្ញាធរថៃ នៅព្រំដែនទល់មុខច្រកអូរស្មាច់ មិនអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរឆ្លងកាត់ចូលទៅក្នុងប្រទេសថៃវិញបានឡើយ ។
លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនា ថាអាជ្ញាធរថៃ បានបិទច្រកព្រំដែនទាំងស្រុង ជាមួយកម្ពុជាជាឯកតោភាគី។ លោកបានបន្ថែមថា ៖ «កម្ពុជាយើងធ្វើតាមក្រោយគាត់(ថៃ)ទេ បើគាត់បិទ យើងក៏បើកអត់កើតដែរ» ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ចែករំលែកព័តមាននេះ