ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បរិស្ថាន ​ចាត់​វិធានការ​ច្បាប់ ​បិទ​ផ្នែក​ផលិតកម្ម​រោងចក្រ​ចំនួន​២​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

6 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ ក្រសួងបរិស្ថាន ​បាន​សម្រេច​បិទ​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និង​ក្រុមហ៊ុន…

ខេត្ត​ព្រះ​សីហ​នុ ​៖ ក្រសួងបរិស្ថាន ​បាន​សម្រេច​បិទ​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និង​ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែល​មិន​បាន​អនុវត្ត​ច្បាប់​ និង​បន្ត​បញ្ចេញ​សំណល់​រាវ ប៉ះពាល់​ព្រែក​កំពង់​ស្មាច់ និង​ព្រែក​ផ្អាវ នៅ​ក្នុង​ឃុំ​សាមគ្គី ឃុំ​ទឹកល្អក់ និង​ឃុំ​ទឹកថ្លា ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។

ក្រុមការងារ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​ប្រគល់​លិខិត​ស្តី​ពី​ការ​ផ្អាក​ដំណើរការ​ផលិតកម្ម​របស់​ក្រុមហ៊ុន​ទាំង​២ រហូត​ដល់​មានការ​កែតម្រូវ​តាម​ច្បាប់ និង​គោលការណ៍​ដែល​មាន​ជា​ធរមាន ជូន​ទៅ​ម្ចាស់ ​និង​តំណាង​ក្រុមហ៊ុន ដោយ​មានការ​ចូលរួម​ពី​អភិបាលរង​ស្រុក​ព្រៃ​នប់ លោក​មេឃុំ ទឹកល្អក់ លោក​មេឃុំ ទឹកថ្លា លោក​មេឃុំ សាមគ្គី និង​តំណាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់ ​។

សូម​បញ្ជាក់​ថា ​ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និង​ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ត្រូវ​ផ្អាក​ដំណើ​ការ​ផលិតកម្ម​ទាំងស្រុង ​ជា​បណ្តោះអាសន្ន រហូត​ដល់​ទទួល​បានការ​អនុញ្ញាត​ពី​ក្រសួងបរិស្ថាន ដោយ​មូលហេតុ​ក្រុមហ៊ុន ​មិន​បាន​អនុវត្ត​តាម​ច្បាប់ ក្នុង​នោះ​មាត្រ​១៥៦ មាត្រា​២៨៧ មាត្រា​២៨៩ មាត្រា​២៩០ នៃ​ក្រម​បរិស្ថាន ​និង​ធនធានធម្មជាតិ មាត្រា​៦ នៃ​អនុក្រឹត្យ​លេខ​២៧ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក និង​មាត្រា​៤​ថ្មី នៃ​អនុក្រឹត្យ​លេខ​១០៣ ស្តី​ពី​ការ​កែសម្រួល​មាត្រា​៤ មាត្រា​៩ មាត្រ​១១ មាត្រា​១៧ និង​តារាង​ឧ​ប​សម្ព័ន្ធ​២ ឧ​ប​សម្ព័ន្ធ​៣ ឧ​ប​សម្ព័ន្ធ​៤ ឧ​ប​សម្ព័ន្ធ​៥ នៃ​អនុក្រឹត្យ​លេខ​២៧ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​សាធារណៈ និង​សេចក្តីជូនដំណឹង​របស់​ ទីស្តីការគណៈរដ្ឋមន្ត្រី លេខ​៥៩០ ស​ជ​ណ​.​ដប ចុះ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ និង​យោង​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងបរិស្ថាន​ត្រូវ​ផ្អាក​សកម្មភាព​ផលិតកម្ម​របស់​ក្រុមហ៊ុន រហូត​ដល់​មានការ​កែតម្រូវ​តាម​ច្បាប់ និង​គោលការណ៍​ដែល​មាន​ជា​ធរមាន ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​ត្រូវ​ទទួល​រង​ពិន័យ​អន្តរការណ៍ ត្រូវ​ផ្តល់​សំណង​ផល​ប៉ះពាល់ ត្រូវ​ស្តា​រការ​ខូចខាត​បរិស្ថាន​ឡើង​វិញ និង​អនុវត្ត​តាម​វិធានការ​បច្ចេកទេស ដែល​បាន​ល​កំណត់​តាម​ច្បាប់​និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ ។

ក្នុង​ករណី​ក្រុមហ៊ុន​មិន​បាន​អនុវត្ត​តាម​ការ​សម្រេច​ខាងលើ ក្រសួងបរិស្ថាន​នឹង​មាន​ចំណាត់ការ​បិទ​ក្រុមហ៊ុន​តាម​ច្បាប់​និង​គោលការណ៍​ជា​ធរមាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ