ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា និង​វៀតណាម ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ នៅ​កោះ​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្នុង​ស្មារតី​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​វៀតណាម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ…

រាជធានី​ភ្នំពេញ ​៖ ក្នុង​ស្មារតី​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​វៀតណាម ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ ឯកឧត្តម ឡេ ហ័យ​ជុង រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​។

ក្រសួងការបរទេស​ បាន​ឲ្យ​ដឹង​ថា ជំនួប​ទ្វេរ​ភាគី​របស់​ប្រមុខ​ការ​ទាំង​ពីរ​នេះ ​ធ្វើ​ឡើង​ស្រប​ពេល ​ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត នៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ។

ប្រភព​បាន​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​ បាន​រំលឹក​ឡើង​វិញ ​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ លើក​ទី​២១ នៃ​គណៈកម្មការ​ចម្រុះ (JC) ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពីដើម​ខែធ្នូ ឆ្នាំ​២០២៥ នៅ​ខេត្តសៀមរាប ដែល​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ